កាលពីថ្ងៃអង្គារម្សិលមិញចិនបានប្រកាសគំនិតផ្តួចផ្តើម បង្កើនការនាំចូល លើកកម្ពស់ខ្លួនឯង ជាឱកាសទីផ្សារធំដ៏អស្ចារ្យបើទោះបីជាអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសដទៃកើនឡើងក៏ដោយ ស្របពេលមានការប៉ះទង្គិចគ្នាជាមួយសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការពាណិជ្ជកម្មចិនលោក Wang Wentao និយាយថា កម្មវិធី“ទីផ្សារធំសម្រាប់អ្នកទាំងអស់គ្នា៖ការនាំចេញសម្រាប់ចិន” នឹងរួមបញ្ចូលព្រឹត្តការណ៍សំខាន់ចំនួន ១០លើក មាន ៥-៦ប្រទេសក្នុង១ឆ្នាំ ដោយមានគោលបំណង ធ្វើឲ្យចិនក្លាយជាគោលដៅនាំចេញល្អបំផុតហើយបើកទូលាយកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ។

លោក Wangបានប្រកាសព្រឹត្តការណ៍នេះ នៅក្នុងពិធីដែលមានការចូលរួមពី លោកនាយករដ្ឋមន្រ្តីLi Qiang នៅទីក្រុងសៀងហៃ នៅថ្ងៃមុនពិព័រណ៍នាំចូលអន្តរជាតិចិន(CIIE) ដែលមានរយៈពេលចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ។ សូមបញ្ជាក់ថា ពិព័រណ៍ CIIE ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយប្រធានាធិបតីចិនលោកXi Jinping កាលពីឆ្នាំ ២០១៨ ដើម្បីលើកកម្ពស់ពាណិជ្ជសេរី ៕