នគរបាលអូស្រ្តាលី និយាយថា មនុស្សយ៉ាងហោច ១០នាក់ ត្រូវបានចាប់ខ្លួន ពេលដែលក្រុមបាតុរប៉ះទង្គិចគ្នានៅក្រៅពិព័រណ៍ការពារជាតិក្រុងស៊ីដនី កាលពីថ្ងៃអង្គារ ។

ក្រុមបាតុករប្រហែល ១០០នាក់ រួមទាំងក្រុមគាំទ្រប៉ាឡេស្ទីន បានជួបជុំគ្នានៅខាងក្រៅពិព័រណ៍សមុទ្រអន្តរជាតិឥណ្ឌូប៉ាស៊ីហ្វិក ស្ថិតក្នុងកំពង់ផែ Darling ។ ក្រុមហ៊ុនអ៊ីស្រាអែលជាច្រើនក្រុមហ៊ុន មានវត្តមាននៅក្នុងពិព័រណ៍ការពារជាតិនេះផងដែរ ។

នគរបាលរដ្ឋ New South Wales និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមបាតុករព្យាយាមបំពានខ្សែបន្ទាត់ហាមឃាត់របស់នគរបាល ។
ប្រធានកងទ័ពជើងទឹក និងប្រធានឆ្នាំល្បាតឆ្នេររាប់សិបនាក់ មកពីសហរដ្ឋអាមេរិក ជប៉ុន ហ្វីលីពីន សិង្ហបុរី និងបណ្តាកោះប៉ាស៊ីហ្វិក គ្រោងនឹងចូលរួមពិព័រណ៍មួយនេះ ដែលបានធ្វើឡើង ស្របពេលដែលអូស្រ្តាលី ត្រៀមបង្កើតកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស តាមរយៈភាពជាដៃគូ AUKUS ៕