កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍

2025/11/05 11:30:49 pm        903

ឧត្តរមានជ័យ៖ អង្កការកែប្រែសហគមន៍ (CTO) បានរៀបចំកម្មវិធីចែកជំនួយសង្គ្រោះបន្ទាន់នូវ ស្បៀង សម្ភារ និងសាច់ប្រាក់ ជូនដល់ប្អូនៗកុមារ ចំនួន ១ ៦០៣នាក់ ក្នុងគម្រោងដែលរងផលប៉ះពាល់ពីបញ្ហាសង្គ្រាមជម្លោះព្រំដែនកម្ពុជាថៃកន្លងមក ដែលពិធីនេះបានរៀបចំឡើងនៅ សាលាបឋមសិក្សាថ្នល់បត់ ភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ៥ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ ។

លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ CTO បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំកម្មវិធីចែកជំនួយសង្គ្រោះ ស្បៀង សម្ភារ និងសាច់ប្រាក់ដល់កុមារនាពេលនេះ ក្នុងគោលបំណងរួមចំណែកជួយកុមារ និងគ្រួសារកុមារឲ្យទទួល​បានស្បៀង​ដើម្បីជាការនូវសម្រាលការខ្វះខាតក្នុងជីវភាព និងការលើកកំពស់សុខុមាលភាពដល់កុមារផងដែរ។ លោកបន្តថា កម្មពិធីនេះគឺជាការួមចំណែកមួយយ៉ាងសំខាន់ក្នុងការការងារ​មនុស្សធម៌​ដើម្បីជួយដល់កុមារនៅកម្ពុជាដែលមានជីវភាពខ្វះខាត់ទទួលបាននូវសម្ភារសិក្សា ដើម្បីទទួលបាន​ឱកាសសិក្សាដ៏សមស្រប។

លោកបញ្ជាក់បន្តថា អង្គការកែប្រែសហគមន៍ (CTO) កំពុងអនុវត្តគម្រោងកម្មវិធីសិទ្ធិមូលដ្ឋាន (Local Right Program) និងគម្រោងផ្តល់ឱកាសសិក្សាដល់កុមារក្រៅសាលា (OOSC)។ គម្រោងនេះធ្វើការជាដៃគូជាមួយអង្គការ Action Aid និង អង្គការ Aid et Action ក្នុង​ខេត្តមាន​យុទ្ធសាស្ត្រ​ចំនួន៥ គឺខេត្តឧត្តរមានជ័យ កំពង់ធំ ពោធិសាត់ កោះកុង និងខេត្តកំពត ជាមួយនឹង​អង្គការ​ដៃគូរចំនួន១២ ទៀតដែលបានអនុវត្តគម្រោងតាមបណ្តាខេត្តទាំង ៥ខាងលើ។

ទន្ទឹមគ្នានោះ លោកស្រី ចាន់សោភ័ណ ប្រធានកម្មវិធី អង្គការ អាក់សិនអេត បានមាន ប្រសាសន៍ថា ក្រោយផ្ទុះអាវុធ ដោយបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នៅថ្ងៃទី២៤ កក្កដា ២០២៥ កន្លងមកនេះ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជម្លៀសចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព ដែលខ្លះបាន​ស្នាក់នៅ​ជំរុំសុវត្ថិភាពនិងខ្លះទៀតស្នាក់នៅកន្លែងបណ្តោះអាសន្នដែលអាជ្ញាធររៀបចំក្នុង និង​ក្រៅខេត្ត ហើយមួយចំនួនទៀតបានទៅស្នាក់នៅបណ្តោះអាសន្នតាមផ្ទះ​សាច់ញាតិ។ លោកស្រី បន្តថា ទន្ទឹមគ្នានេះផងដែរ អង្គការក៏តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយ​រដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការងារឆ្លើយតបទៅនឹងបញ្ហាគ្រោះមហន្ត រាយនេះបានជាបន្ត​បន្ទាប់ផងដែរ។

​ក្នុងឱកាសនោះដែរ លោក ផុន ចាន់នឹល អភិបាលក្រុងសំរោង និង លោក ប៉ិច រតនា ជាប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានថ្លែងនៅអំណរគុណចំពោះអង្គការកែប្រែសហគមន៍ (CTO) និងអង្គកាជាដៃគូ ជាពិសេស អង្គការ អាក់សិនអេត និងអង្គការអេត អេអាក់ស្យុង ដែល​បានរួមគ្នាឆ្លើយតបនូវតម្រូវការបន្ទាន់ចំនួនបីលើករួមមកហើយ លើគ្រួសារដែលស្នាក់​នៅក្នុង​ជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅ ដែលមានជាសម្ភារប្រើប្រាស់ ស្បៀង និងសាច់ប្រាក់ ក៏ដូចជាសម្ភារ​ស្តុកទឹកស្អាត អនាម័យ និងជាសម្ភារសិក្សាដល់កុមារ។

គួរបញ្ជាក់ថា អំណោយដែលចែកជូនដល់កុមារចំនួនទាំង ១ ៦០៣ នាក់នាពេលនេះក្នុងម្នាក់ៗ ទទួលបានត្រីខ ២យួរ ស្មើ ២០កំប៉ុង និងថវិកា ៥ម៉ឺនរៀល ដោយក្នុងនោះកុមារ​នៅក្នុងសង្កាត់​កូនក្រៀលមានចំនួន ៣៤៥នាក់ផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm