នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១៥នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ ស្ដីពី “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online Benefit Claim through NSSF Member App)” ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នៅប្រទេសព្រុយណេ ដោយទទួលពានរង្វាន់ពី លោក Jose Arnulfo A. Veloso ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) សម្រាប់ឆ្នាំ២០២៤-២០២៥ និងជាប្រធានអង្គភាពសន្តិសុខសង្គមសម្រាប់មន្រ្តីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន។
គិតសរុបរួមទាំងលើកនេះទៀត ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា បានទទួលពានរង្វាន់អង្គភាពឆ្នើមចំនួន ១០លើក ហើយពីសមាគម ASSA ចំពោះការអនុវត្តរបបសន្តិសុខសង្គម ដោយក្នុងឆ្នាំនេះ ប.ស.ស. បានយកឈ្នះសមាជិកនៃសមាគម ASSA ចំនួន ២០ស្ថាប័នផ្សេងទៀត ដែលមកពីបណ្តាប្រទេសអាស៊ានទាំង ១០៕
