អាជ្ញាធរភ្នំពេញនឹងចាត់វិធានការបិទអាជីវកម្មទេសចរណ៍ណា ដែលល្មើសបម្រាម និងវិធានសុខាភិបាល

2022/02/11 09:06:31 pm        499

ភ្នំពេញ៖ មន្ត្រីជំនាញនៃរដ្ឋបាលសាលារាជធានីភ្នំពេញ បានចាប់ផ្តើមចុះត្រួតពិនិត្យតាមដានការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឬការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOPលើអាជីវកម្មទេសចរណ៍ ក្នុងករណីពិនិត្យឃើញថា អាជីវកម្មខកខានអនុវត្ត ល្មើសបំរាមរាជរដ្ឋាភិបាល នឹងត្រូវតម្រូវឱ្យបិទជាបណ្តោះអាសន្ន។

នៅក្នុងឱកាសចុះត្រួតពិនិត្យរៀបចំ និងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP នៅភោជនីយដ្ឋាន ខេមា ឡា ប៉ុស្តិ៍ ព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍​រាជធានីភ្នំពេញ បានថ្លែងថា បន្ទាប់ពីរដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ​ក្រើនរំលឹកអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ ជាពិសេសមេរោគបំលែងខ្លួនអូមីក្រុងមក នៅពេលនេះក្រុមមន្ត្រីជំនាញនៃរដ្ឋបាលសាលារាជធានី​បានចុះត្រួតពិនិត្យតាមដានការអនុវត្ត វិធានសុខាភិបាល និងអនុវត្តវិធានប្រតិបត្តិស្តង់ដារអប្បបរមា SOP អោយបានខ្លាំងឡើងវិញលើមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ហើយក្នុងករណីអាជីវកម្មណា​ខកខាន អនុវត្តមិនត្រូវអាជីវកម្មនោះ នឹងរងការផាកពិន័យ ។

លោក ម៉ម វាសនា បញ្ជាក់ថា សម្រាប់ការចុះត្រួតពិនិត្យនេះយើងបានណែនាំតម្រូវអោយ​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ត្រូវពង្រឹងវិធានការការត្រួតពិនិត្យសុខភាព វ៉ាស់កំដៅ ​ពាក់មាស់ Scan QR code និងរៀបចំរក្សាគន្លាតតុភ្ញៀវអង្គុយអោយបានត្រឹមត្រូវឡើងវិញ តាមគោលការណ៍ណែនាំ ទោះក្នុងពិធីជប់លៀងអ្វីក៏ដោយ។

បើតាមអ្នកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋានខេមាឡាប៉ុស្តិ៍ លោកស្រី សុខ ខន្តី បានថ្លែងថា ដើម្បីបាន​អាជីវកម្មទេសចរណ៍បានបើកដំណើរការប្រកបដោយសុវត្ថិភាព ភោជនីយដ្ឋាន​បានខិតខំអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាត​មេរោគកូវីដ១៩ និងអូមីក្រុង ដូចជា ការកំណត់អត្តសញ្ញាណភ្ញៀវ ការស្នើភ្ញៀវ​ចុះឈ្មោះប្រើប្រាស់​ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩” ការត្រួតពិនិត្យកំដៅ ​ការប្រើអាកុលសម្លាប់មេរោគ ការពាក់ម៉ាស់ និង ការរក្សាគន្លាត ជាដើម។

សូមបញ្ជាក់ថា នៅក្នុងមានសារាចរណែនាំក្រសួងទេសចរណ៍​ស្ដីពីការពង្រឹង​ការអនុវត្តវិធានការនានា​របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល​ និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ ​និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង នៅថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២២នេះ ​ក៏បានសរសេរថា ​គ្រប់មូលដ្ឋានអាជីវកម្ម ត្រូវអនុវត្តរាល់វិធានការជាធរ​មាននេះ ​ហើយក្នុងករណីអាជីវកម្មទេសចរណ៍ណាខកខានមិនបានអនុវត្ត​ ឬអនុវត្តមិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់​ប្រតិបត្តិការ​អាជីវកម្មនោះជាដាច់ខាត ​និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេស​ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm