តម្លៃម្ហូបអាហារនៅចក្រភពអង់គ្លេសបានកើនឡើងក្នុងរង្វង់ ៤,៣ ភាគរយក្នុងរយៈពេល ១២ ខែដល់ខែកញ្ញាកន្លងទៅនេះ ។ការហក់ឡើងខ្ពស់នេះ កំពុងច្របាច់កសេដ្ឋកិច្ចក្នុងប្រទេស ដែលតម្លៃម្ហូបអាហារបានកើនឡើងជាងមួយភាគបីក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
ពីទីផ្សារកសិករដែលស្ថិតនៅតាមដងផ្លូវនៃទីប្រជុំជន និងទីក្រុងនានាទូទាំងប្រទេស រហូតដល់ផ្សារទំនើប និងភោជនីយដ្ឋាន - សាធារណៈជន កំពុងប្រឈម នឹងការចំណាយកើនឡើងជាបន្តបន្ទាប់ ខណៈក្រុមអ្នកទៅទីផ្សារទិញម្ហូបអាហារនៅកណ្តាលទីក្រុងឡុងដ៍្រប្រានប្រាប់សារព័ត៌មាន CGTN ។
បុរសម្នាក់បាននិយាយថា ប្រាកដណាស់តម្លៃនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេអាហារ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។ នៅក្នុងហាងស្រាឥឡូវនេះវាពិតជាលំបាកណាស់ក្នុងការទទួលបានម្ហូបឆ្ងាញ់ក្នុងតម្លៃក្រោម២០ផោនឬស្មើ២៦,៦៧ ដុល្លារអាមេរិក ដែលតាមពិតសូម្បីតែអាហារមូលដ្ឋានដូចជាត្រី និងដំឡូងបារាំងបំពង ក៏ឡើងថ្លៃដែរ។
ជាមួយគ្នានោះ ស្ត្រីម្នាក់ទៀត បានបន្ថែមថា អ្នកស្រីពុំបានមើលឃើញថាស្ថានភាពប្រសើរឡើងទេ ហើយអ្នកស្រី ពិតជាអាណិតអ្នកមានកូនដែលត្រូវចិញ្ចឹម។
តម្លៃនៃការដឹកជញ្ជូនអាហារក៏ឡើងខ្ពស់ដែរដោយសារសម្ពាធសកល រួមទាំងសង្គ្រាមពន្ធ ដែលកំពុងនាំឲ្យមានការរំខាន់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់៕