អាមេរិកកោះប្រជុំ UNSC ដើម្បីបង្ហាញសេចក្ដីសម្រេចទាក់ទងនឹងកម្លាំង នៅហ្កាហ្សា តែអ៊ីស្រាអែលមិនត្រូវផ្ដល់ដំណឹងឡើយ

2025/11/06 05:46:58 pm        136


សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) បានបើកកិច្ចប្រជុំជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយដាក់សេចក្តីព្រាងសេចក្ដីសម្រេច ទាក់ទងនឹងកងកម្លាំងធានាស្ថិរភាពអន្តរជាតិ នៅតំបន់ហ្កាហ្សា (ISF) ក្រោយសង្គ្រាម។

បេសកកម្មអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា៖ «ក្រោមការដឹកនាំដ៏អង់អាចរបស់លោកប្រធានាធិបតី (Donald) Trump សហរដ្ឋអាមេរិកនឹងធ្វើឲ្យមានលទ្ធផលជាក់ស្ដែង នៅ UN ដែលមិនគ្រាន់តែជាការពិភាក្សាគ្មានទីបញ្ចប់នោះឡើយ។ ភាគីនានាបានចាប់យកឱកាសជាប្រវត្តិសាស្ត្រនេះ ដើម្បីបញ្ចប់ការបង្ហូរឈាមជាច្រើនទសវត្សរ៍ ហើយធ្វើឲ្យចក្ខុវិស័យរបស់ប្រធានាធិបតី អំពីការមានសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ា ក្លាយជាការពិត»។

តែឥស្សរជនជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់អ៊ីស្រាអែល បានឲ្យដឹងនៅថ្ងៃពុធនោះថា អ៊ីស្រាអែលមិនបានទទួលសេចក្តីព្រាងសេចក្ដីសម្រេចនេះពីមុនមកទេ។ ហើយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលមិនទាន់ពិភាក្សា អំពីសេចក្តីព្រាងនេះនៅឡើយទេ។ ប្រភពពីគណៈរដ្ឋមន្ត្រី បាននិយាយថា៖ «យើងមិនបានទទួលឯកសារនោះទេ។ វាមិនត្រឹមត្រូវទាល់តែសោះ។ អ្នកសារព័ត៌មានមានព័ត៌មានបន្ថែម តែយើងអត់មាន។ វាមិនសមហេតុផលឡើយ»។

គួរបញ្ជាក់ថា សេចក្តីព្រាងដែលត្រូវបានដាក់ជូនដោយសហរដ្ឋអាមេរិកទៅកាន់ UNSC នឹងរួមបញ្ចូលការផ្តួចផ្តើមបង្កើតកងកម្លាំងអន្តរជាតិដែលនឹងធ្វើប្រតិបត្តិការ នៅតំបន់ហ្កាហ្សាស្ទ្រីប យ៉ាងហោចណាស់រយៈពេល ២ឆ្នាំ ហើយភារកិច្ចរបស់ពួកគេ គឺដើម្បីធ្វើឲ្យដែនដីនេះមិនមានកងទ័ព រួមជាមួយនឹងការបង្កើតកងកម្លាំងនគរបាលប៉ាឡេស្ទីនថ្មី។ ហើយកងកម្លាំងបណ្តោះអាសន្ននេះ ដែលនឹងប្រតិបត្តិការក្រោមការបញ្ជាបង្រួបបង្រួម និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប ក៏នឹងមានភារកិច្ចបណ្តុះបណ្តាលមន្ត្រីសន្តិសុខប៉ាឡេស្ទីនថ្មីផងដែរ។

សេចក្តីព្រាងនេះ ក៏បង្កើតគណៈកម្មាធិការជំនាញប៉ាឡេស្ទីនដែលមិនប្រកាន់និន្នាការនយោបាយ ដើម្បីគ្រប់គ្រងសេវាស៊ីវិល នៅក្នុងដែនដីនេះ រហូតដល់ស្ថានភាពមានស្ថិរភាព។ ម្យ៉ាងទៀត រដ្ឋាភិបាលមូលដ្ឋានដោយគ្មានអាណត្តិបក្ស នឹងជំនួសក្រុមហាម៉ាស ក្នុងនាមជាកងកម្លាំងគ្រប់គ្រង នៅតំបន់នេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm