ឯកឧត្តម ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន Pfizer ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើវិស័យសុខាភិបាល ការផលិតឱសថ និងបច្ចេកវិទ្យាជីវសាស្ត្រនៅកម្ពុជា

2025/11/06 05:52:18 pm        122

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយការវិនិយោគនៅក្នុងវិស័យសុខាភិបាល ការផលិតឱសថ និងបច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) ទទួលបានការលើកទឹកចិត្តយ៉ាងពិសេស តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើបែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Pfizer ដែលជាក្រុមហ៊ុនមានជំនាញឯកទេសក្នុងការសិក្សាស្រាវជ្រាវ និងផលិតឱសថឈានមុខគេបំផុតមួយរបស់ពិភពលោក នៅទីក្រុង វ៉ាស៊ីងតុន ឌីស៊ី សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់)។ ក្នុងនជំនួបនាឱកាសនេះបានផ្តោតលើការផ្សារភ្ជាប់វិស័យឱសថ និងសុខាភិបាលកម្ពុជា ជាមួយបច្ចេកវិទ្យានិងស្តង់ដាសកលរបស់ Pfizer។

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំក្រុមហ៊ុន Pfizer បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យសុខាភិបាល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ Pfizer ក៏បានបង្ហាញឆន្ទៈក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធ ដើម្បីសិក្សាលទ្ធភាពនៃការពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា ជាពិសេសលើការផ្គត់ផ្គង់ជាមួយលក្ខខណ្ឌពិសេសសម្រាប់ឱសថសំខាន់ៗ និងការគាំទ្រដល់កម្មវិធីសុខភាពសាធារណៈនានា។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីឆន្ទៈក្នុងការធ្វើការរួមគ្នាដើម្បីធានាថា ផលិតផលរបស់ Pfizer អាចចូលទៅដល់ទីផ្សារកម្ពុជាបានកាន់តែលឿន និងទូលំទូលាយ ជាពិសេសជាមួយនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជ្កកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ ដែលនឹងផ្តល់នូវបរិយាកាសអំណោយផលបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយការវិនិយោគនៅក្នុងវិស័យសុខាភិបាល ការផលិតឱសថ និងបច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) ទទួលបានការលើកទឹកចិត្តយ៉ាងពិសេស តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរចំណេះដឹងក្នុងវិស័យឱសថសាស្ត្រទៅដល់ប្រជាជនកម្ពុជាផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm