បាល់ទាត់​ពានរង្វាន់​ស​ម្តេច​តេ​ជោសប្ដាហ៍​នេះ​នៅ​សល់​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​

2021/04/27 02:59:58 am        318

បាល់ទាត់៖ ការប្រកួត​កីឡា​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពាន​ថ្នាក់​ខេត្ត ២០២១ នៅ​សប្ដាហ៍​នេះ​មានតែ​ពីរ​ប្រកួត​ប៉ុណ្ណោះ បន្ទាប់ពី​ការប្រកួត ​៧​ទៀត​ត្រូវ​លើក​ពេល​។​ ​សម្រាប់​ការប្រកួត​ថ្ងៃ​អង្គារ​នេះ មានតែ​ការប្រកួត​រវាង​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ចំនែក​ថ្ងៃ​ពុធមាន​តែ​ការប្រកួត​រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង​។​

ចំនែក​ការប្រកួត​សប្ដាហ៍​ទី​៥ ដែល​លើក​ពេល​មាន៖ កំពង់ស្ពឺ​ប្រកួត​ជាមួយ​កំពង់ឆ្នាំង, បន្ទាយមានជ័យ​ជាមួយ​ពោធិ៍សាត់, ត្បូងឃ្មុំ​ប្រកួត​ជាមួយ​ខេត្ត​ព្រះវិហារ, កោះកុង​ប្រកួត​ជាមួយ​ខេត្ត​ព្រះសីហនុ, តាកែវ​ប្រកួត​ជាមួយ​ភ្នំពេញ, កណ្តាល​ប្រកួត​ជាមួយ​កំពង់ចាម និង​ខេត្ត​កំពត​ប្រកួត​ជាមួយ​ខេត្ត​កែប​។​ ក្រោយ​លេង​បាន​ ៤​ប្រកួត​ក្នុង​ពូ​ល A ហ្គា​ឡាក់​ស៊ី​ភ្នំពេញឈរ​លេខ​១​មាន ​៨​ពិន្ទុ, កំពង់ស្ពឺ និង​កំពង់ឆ្នាំង​មាន​ ៧​ពិន្ទុ​ដូចគ្នា តាកែវ​ធ្លាក់​ពី​ការប្រកួត​។ ពូ​ល B ៤​ប្រកួត ខេត្ត​បន្ទាយមានជ័យ​ឡើង​ទៅ​វគ្គ​ ១៦​ក្រុម​ចុងក្រោយ​ហើយមាន ​១០​ពិន្ទុ, សូ​ហ្វី​យ៉ា​ប៉ៃលិន​មាន​ ៧​ពិន្ទុ, បាត់ដំបង​លេខ​៣ ​មាន ​៦​ពិន្ទុ ឯ​ខេត្ត​ពោធិ៍សាត់​មាន ​០​ពិន្ទុ​។ ពូ​ល C ខេត្ត​ឧ​ត្ត​រ​មានជ័យ​លេខ​១ ​មាន​ ៦​ពិន្ទុ ចំនែក​កំពង់ធំ​លេខ​២ ​មាន ​៣​ពិន្ទុក្រោយ​លេង​បាន​ ៣​ប្រកួត ចំនែក​សៀមរាប​លេខ​៣ ​មាន ​៣​ពិន្ទុ តែ​ទើប​លេង​បាន​ ២​ប្រកួត​ទេ​។

ពូ​ល D កំពង់ចាម​លេខ​១ ២​ប្រកួត​មាន ​៤​ពិន្ទុ, ស្វាយ​រៀងលេខ​២ ១​ប្រកួត​មាន​ ១​ពិន្ទុ ចំនែក​ខេត្ត​កណ្ដាល​មិន​ទាន់​មាន​ពិន្ទុ​នៅ​ឡើយ តែ​នៅសល់ ​៣​ប្រកួត​ក្នុង​ដៃ​ទៀត​។ ពូ​ល E ខេត្ត​កោះកុងលេខ​១ ៣​ប្រកួត​មាន ​៧​ពិន្ទុ, លេខ​២ ​ខេត្ត​កែប ២​ប្រកួត​មាន ​៤​ពិន្ទុ, ខេត្ត​ព្រះសីហនុ​លេខ​៣ ២​ប្រកួត​មាន ​៣​ពិន្ទុ ឯ​ខេត្ត​កំពត ៣​ប្រកួត​ចាញ់​ទាំង​៣​។ ដោយឡែក​ពូ​ល F ខេត្ត​ត្បូងឃ្មុំ​កក់​កៅអី​វគ្គ​បន្ទាប់​ហើយ ក្រោយ​ ៣ប្រកួតឈ្នះ​ទាំង៣ ​មាន ​៩​ពិន្ទុ, ខេត្ត​រតនគីរី​លេខ​២ ៣​ប្រកួត​មាន ​៣​ពិន្ទុ រីឯ​ខេត្ត​ព្រះវិហារ​ ២​ប្រកួត​ចាញ់​ទាំង២​៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am