ពិធីបុណ្យអុំទូកពីរថ្ងៃនៅខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរជាង៨ម៉ឺននាក់

2025/11/06 06:01:51 pm        314

បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា រយៈពេល២ថ្ងៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង៨ម៉ឺននាក់ក្នុងនោះថ្ងៃទី១ទទួលបាន៣៣,៦៣៥នាក់ និងថ្ងៃទី២ទទួលបាន៩,៧៦៩ នាក់។

លោក ហម អរុណ បានឱ្យដឹងបន្ថែមថា ខេត្តបាត់ដំបង គឺជាទឹកដីដែលមានភាពអំណោយផល និងមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ដែលតែងតែផ្ដល់ភាពរីករាយ និងការកម្សាន្តនានាជូនទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈថ្ងៃឈប់សម្រាកក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ តំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា គឺបានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។

លោក ហម អរុណ បញ្ជាក់បន្ថែមថា នៅក្នុងរដូវកាលនេះ គឺជាពេលវេលាដ៏ល្អសម្រាប់ការមកទស្សនាកម្សាន្តនៅទឹកដីខេត្តបាត់ដំបងដោយសារអាកាសធាតុចាប់ផ្ដើមធ្លាក់ខ្យល់ត្រជាក់អមជាមួយទេសភាពបៃតងខ្ចីពិតជាផ្ដល់អារម្មណ៍ស្រស់ស្រាយមែនទែនដល់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ លោក ហម អរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករនៅក្នុងឱកាសឈប់សម្រាកចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ។

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង  សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
2026/10/03 06:57:40 pm        1
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
2026/10/03 05:12:17 pm        1
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
2026/10/03 04:39:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ

2026/10/03 06:57:40 pm
​គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
2026/10/03 05:52:06 pm
​មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
2026/10/03 05:49:17 pm
​រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
2026/10/03 05:47:16 pm
​មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
2026/10/03 05:16:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/03 08:39:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 02:00:50 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm