ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានផ្លូវលេខ៣៧០ស្អាត និងអំពូលសូឡាបន្ថែម

2025/11/06 06:30:29 pm        200

រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងតំណាងក្រុមហ៊ុនទទួលសាងសង់ផ្លូវ បានចុះពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង និងរៀបចំពិធីបើកការដ្ឋានជួសជុលស្ដារផ្លូវលេខ៣៧០ ឱ្យបានស្អាតឡើងវិញនិងដាក់អំពូលសូឡានៅតាមដងផ្លូវនេះបន្ថែមទៀត ចាប់ពីភូមិសាស្រ្តឃុំគោងជ័យ ឆ្ពោះទៅទីប្រជុំជនផ្សារអូររាំងឪ កែងនឹងផ្លូវជាតិលេខ១១។ 

សូមបញ្ជាក់ថា ផ្លូវលេខ៣៧០ មានប្រវែង៣០ ០០០ ម៉ែត្រឆ្លងកាត់ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បូងឃ្មុំ បានដំណើរការជួសជុលនិងស្តារឡើងវិញបានល្អ មានប្រវែង ២៤ ០០០ ម៉ែត្រនិងតម្លើងភ្លើងសូឡាបំភ្លឺ ជូនប្រជាពលរដ្ឋប្រើប្រាស់ រួចហើយកាលពីពេលថ្មីៗកន្លងមកនេះ។ ដោយឡែកដំណើរការជួសជុល ដំណាក់កាលទីពីរ លើកំណត់ផ្លូវនៅសល់ ប្រវែងប្រមាណ ៦ ០០០ ម៉ែត្រទៀត ចេញពីឃុំគងជ័យ ឆ្ពោះមកភ្ជាប់ផ្លូវជាតិលេខ៧ ទីប្រជុំជនស្រុកអូររាំងឪ ក៏នឹងចាប់ផ្តើមនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦។

កន្លងមក ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានសហការ និងគាំទ្រដល់ដំណើរជួសជុលផ្លូវ៣៧០ នេះ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលតរដ្ឋ ដឹកជញ្ជូនកសិផល ធ្វើដំណើរងាយស្រួល និងជួយចូលរួមការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន មួយកម្រិតទៀត។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាននាំយក និងតម្លើងអំពូលសូឡា ចំនួន៦១៤ ដើម ដែលជាអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋ សម្រាប់បំភ្លឺតាមបណ្តោយផ្លូវលេខ៣៧០នេះ ផងដែរ។

អំពូលភ្លើងសូឡា ឬ«អំពូលភ្លើងទេវតា» ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងបានផ្តល់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ ពិតជាការចូលរួមចំណែក ជួយអភិវឌ្ឍនៅមូលដ្ឋាននានា សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

កន្លងមកនេះ ប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មីលើទឹកដីស្រុកអូររាំងឪ ក៏ដូចជាតាមមូលដ្ឋាននាក្នុងខេត្តត្បូងឃ្មុំ ជាពិសេសសមិទ្ធផល ដែលជាអំណោយរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើសុខទុក្ខ ជួយកាត់បន្ថយការលំបាក និងជួយបង្កើនជីវភាព របស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំងអស់៕


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm