លោក Trump រិះគន់គណបក្សប្រជាធិបតេយ្យ ខណៈការបិទរដ្ឋាភិបាលស្ថិតក្នុងរយៈពេលយូរបំផុតមិនធ្លាប់មាន

2025/11/06 06:36:29 pm        153


ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រកាន់ក្រុមអ្នកប្រជាធិបតេយ្យថា ជា «ក្រុមបំផ្លាញសូម្បីតែខ្លួនឯង» ដោយបានបញ្ជាក់ថា ពួកគេកំពុងរៀបចំបំផ្លាញប្រទេស ខណៈដែលការបិទរដ្ឋាភិបាលបានស្ថិតក្នុងរយៈពេលយូរបំផុត ក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) ពោលគឺបានបំបែកកំណត់ត្រារយៈពេល ៣៥ថ្ងៃ ដែលបានកើតឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះ។

ទីភ្នាក់ងារសហព័ន្ធ បាននិងកំពុងផ្អាកដំណើរការ ចាប់តាំងពីសភាបានបរាជ័យក្នុងការអនុម័តការផ្តល់មូលនិធិ កាលពីថ្ងៃទី៣០ ខែកញ្ញា ហើយកម្មវិធីសុខុមាលភាពបាននិងកំពុងស្ថិតក្នុងហានិភ័យ ក្នុងនោះរួមទាំងជំនួយដែលជួយប្រជាជនអាមេរិករាប់លាននាក់ឲ្យមានលទ្ធភាពទិញគ្រឿងទេសផងដែរ។

បុគ្គលិកសហព័ន្ធប្រហែល ១,៤លាននាក់ រាប់ចាប់ពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស រហូតដល់អ្នកយាមកន្លែងចតរថយន្ត នៅតែបន្តឈប់សម្រាកដោយបង្ខំ ឬកំពុងធ្វើការដោយគ្មានប្រាក់ឈ្នួល។ ស្ថាប័នតុលាការមួយចំនួន កំពុងប្រើប្រាស់មូលនិធិសង្គ្រោះបន្ទាន់ ដើម្បីបន្តដំណើរការ ដោយព្រមានថា ប្រតិបត្តិការអាចមានភាពយឺតយ៉ាវ ប្រសិនបើការបិទរដ្ឋាភិបាលបន្តអូសបន្លាយ។

អំឡុងកិច្ចប្រជុំអាហារពេលព្រឹកជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ នៅឯសេតវិមាន ខណៈពេលដែលការបិទរដ្ឋាភិបាលបានឈានចូលដល់សប្តាហ៍ទី៦ លោកប្រធានាធិបតីវ័យ ៧៩ឆ្នាំ បានប្រាប់ថា៖ «ខ្ញុំទើបតែបានត្រលប់មកពីប្រទេសជប៉ុនវិញ»។ ដោយបាននិយាយសំដៅទៅលើសមាជិកគណបក្សប្រជាធិបតេយ្យ លោកបានបន្ថែមថា៖ «ខ្ញុំបាននិយាយអំពីអ្នកបើកយន្តហោះអត្តឃាត។ ខ្ញុំគិតថា មនុស្សទាំងនេះ គឺដូចទៅអ្នកបើកយន្តហោះអត្តឃាតនោះ។ ពួកគេនឹងសុខចិត្តធ្វើឲ្យប្រទេសដួលរលំ ប្រសិនបើពួកគេសម្រេចគោលដៅរបស់ខ្លួន»។

សមាជិកគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ថា ពួកគេនឹងបោះឆ្នោតគាំទ្រ ដើម្បីបញ្ចប់ការខ្វះខាតថវិកា លុះត្រាតែកិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ ដើម្បីបន្តការឧបត្ថម្ភធនធានារ៉ាប់រងដែលផុតកំណត់ ដើម្បីឲ្យមានការថែទាំសុខភាពតម្លៃសមរម្យ សម្រាប់ប្រជាជនអាមេរិករាប់លាននាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm