ពលរដ្ឋអរគុណរាជរដ្ឋាភិបាលខិតខំស្វែងរកសន្តិភាពដល់កម្ពុជា អាចរីករាយជុំគ្រួសារក្នុងពិធីបុណ្យអុំទូក

2025/11/06 06:58:50 pm        164

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងវីរកងទ័ព ដែលបានខិតខំស្វែងរកសុខសន្តិភាពបានឡើងវិញដល់កម្ពុជា អាចឲ្យពួកគេបានដើរលេងកម្សាន្ត យ៉ាងសប្បាយរីករាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ។

​ក្នុងពេលមកលេងកម្សាន្ត នៅមុខព្រះបរមរាជវាំង ក្នុងថ្ងៃបុណ្យអុំទូកទី៣ ប្រជាពលរដ្ឋបានលើកឡើងថា ភាពសប្បាយរីករាយនាពេលនេះ មិនអាចកាត់ផ្ដាច់បាន ពីការលះបង់យ៉ាងធំធេង នៃវីរកងទ័ពកម្ពុជា បានឈរការពារទឹកដីក្នុងស្មារតីរឹងមាំមុះមុត ឆន្ទៈអងអាចក្លាហាន ទើបធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ។

 ប្រជាពលរដ្ឋ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្ដារសន្តិភាពឡើងវិញនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀមសន្តិភាពរវាងកម្ពុជា-ថៃ បានយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសុចរិកភាព។ ជាមួយនេះ ពួកគេក៏បានជំរុញឲ្យប្រទេសថៃ ដោះលែងកងទ័ពខ្មែរទាំង ១៨រូប ព្រោះប្រជាពលរដ្ឋខ្មែរ ជាពិសេសគ្រួសាររបស់ពួកគាត់ កំពុងរងចាំដោយភាពនឹករលឹកជាទីបំផុត ។

គួរបញ្ជាក់ថា រយៈពេលជាង១០ថ្ងៃហើយ ដែលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពសាក្សី ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមានការគាំទ្រយ៉ាងពេញទំហឹងពីរសហគមន៍អន្តរជាតិ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm