មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំ ជាការជួបជុំគាំទ្ររដ្ឋាភិបាល នៅស៊ែរប៊ី

2025/11/06 07:21:14 pm        65


អ្នកគាំទ្រប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ជាង ១០.០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Belgrade កាលពីថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) ដើម្បីគាំទ្រគោលនយោបាយរបស់លោក បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេល ១ឆ្នាំ។

ដោយបានប្រមូលផ្តុំ នៅមុខរដ្ឋសភា អ្នកគាំទ្រលោក Vucic ដែលភាគច្រើនបានធ្វើដំណើរទៅកាន់រដ្ឋធានីនេះតាមរថយន្តក្រុងដែលរៀបចំដោយគណបក្សរបស់លោក Vucic បានគ្រវីទង់ជាតិ ហើយស្រែកថា «Vucic, ប្រជាជនស៊ែរប៊ី» និង «ប្រទេសស៊ែរប៊ី» ខណៈដែលឧបករណ៍បំពងសម្លេងបានចាក់ចម្រៀងស្នេហាជាតិ។

ប្រធានសភា លោកស្រី Ana Brnabic ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់លោក Vucic បាននិយាយទៅហ្វូងមនុស្សដែលចូលរួមថា៖ «អ្នកទាំងអស់គ្នាគឺជាអ្នកការពារសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ»។

គួរបញ្ជាក់ថា បើយោងតាមតាមសាក្សីបានប្រាប់សារព័ត៌មាន Reuters ថា ការប្រមូលផ្តុំនេះ គឺជាការជួបជុំគាំទ្ររដ្ឋាភិបាលដ៏ធំបំផុត រហូតមកដល់ពេលនេះ នៅឆ្នាំនេះ ដោយមានអ្នកចូលរួមជាង ១០.០០០នាក់។ ហើយសាក្សីទាំងនោះបានបន្ថែមថា តែហ្វូងមនុស្សនេះមានចំនួនតិចជាងបាតុករប្រឆាំងអំពើពុករលួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ជាការជួបជុំដែលបានទាក់ទាញនិស្សិត និងសកម្មជនរាប់ម៉ឺននាក់។

ការតវ៉ាបានចាប់ផ្តើមកាលពី ១ឆ្នាំមុន បន្ទាប់ពីដំបូលស្ថានីយ៍រថភ្លើងមួយ បានបាក់នៅក្នុងទីក្រុង Novi Sad ភាគខាងជើង ដោយបានសម្លាប់មនុស្ស ១៦នាក់។ ឧបទ្ទវហេតុនេះបានបញ្ឆេះកំហឹងជាសាធារណៈពាក់ព័ន្ធនឹងអំពើពុករលួយ និងកង្វះគណនេយ្យភាព ដោយគួបផ្សំជាមួយនឹងដំណើរការកាត់ទោសមិនឃើញមានកើតឡើង ចំពោះអ្នកត្រូវទទួលខុសត្រូវ នៅមួយឆ្នាំក្រោយមក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm