រដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំពិធីអកអំបុក សំពះព្រះខែ ដេីម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ

2025/11/06 08:42:45 pm        141

បន្ទាយមានជ័យ ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពី អកអំបុក សំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅបរិវេនសួនច្បារថ្មី ដងស្ទឹងសិរីសោភ័ណ ស្ថិតនៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ 

​ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត លោក លី សុវណ្ណារិទ្ធិ អភិបាល រងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តខេត្តបន្ទាយមានជ័យ លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី ព្រមទាំង មានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា-ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត បណ្តាមន្ទីរ អង្គភាព ក្រុង-ស្រុកទាំង៩ បងប្អូនប្រជាពលរដ្ឋ អញ្ជើញ ចូលរួម យ៉ាងច្រើនកុះករ។ 

លោក លី សុវណ្ណារិទ្ធិ អភិបាល រង នៃគណៈអភិបាលខេត្តក៏បានបញ្ជាក់ថា ដោយសារស្ថានភាពព្រំដែន ឆ្នាំ២០២៥នេះរដ្ឋបាលខេត្ដ មិនបានរៀបចំការប្រណាំងទូក ង ដូចបណ្តាឆ្នាំមុនៗនោះទេ តែបានរៀបចំបណ្តែតប្រទីប។ លោក បញ្ជាក់ ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ប្រមុខរាជ រដ្ឋាភិបាល នៃប្រទេសទាំងពី កម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការរួមទីក្រុងកូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានអញ្ជើញជាអធិបតី និងជាសាក្សី ដោយមានការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ីដែលមានលោក នាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន និងជាសាក្សី នៃពីធីនោះផងដែរ។

លោក ក៏បានបញ្ជាក់ផងដែរថា សន្តិភាព ដែលយើងបានមកដល់ថ្ងៃនេះ ដោយសារតែបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរ ធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ រហូតទទួលបាននូវការចុះកិច្ចព្រមព្រៀងសន្តិភាពមួយនេះ។ 

ក្នុងនោះដែរ លោក អភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់មូលដ្ឋាន បន្តយកចិត្តទុកដាក់ ខិតខំបំពេញភារកិច្ចតាមតួនាទី ខ្លួន ដើម្បីបម្រើសន្តិសុខ-សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និងការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ដែលមានរហ័សនាមថា "ស្នាមញញឹមខេត្តបន្ទាយមានជ័យ" ក្នុងការផ្តល់សេវាល្អ មាន គុណភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបានរបស់ ប្រជាពលរដ្ឋ និយាយរួម គឺចូលរួមអនុវត្ត នូវ "គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព " ទាំង៧ចំណុច ក្នុងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីភាពរីកចម្រើនរុងរឿង សុខក្សេមក្សាន្ត និងសុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់រូប៕ ដោយ ៖ ឃិនសារិទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm