«ព្រះរាជាណាចក្រអច្ឆរិយៈ ឬ Kingdom of Wonder» ត្រូវបានរំលេចឡើងក្នុងស្តង់ជាតិកម្ពុជា ដោយមានសម្តែងជារបាំខ្មែរ បង្ហាញវប្បធម៌ខ្មែរ តាំងផលិតផលខ្មែរមានគុណភាពខ្ពស់ដោយផ្តោតជាពិសេសលើសិល្បៈ សិប្បកម្ម និងផលិតផលកសិកម្មលំដាប់ខ្ពស់ដែរនៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) ឆ្នាំ២០២៥ ដែលបានបើកសម្ពោធនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ ប្រទេសចិន។
ការចូលរួមនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នៅក្នុងពិព័រណ៍ CIIE ដើម្បីបញ្រ្ជៀបទំនិញកម្ពុជាផង ទាក់ទាញវិនិយោគិនផង និងពង្រឹងតួនាទីរបស់ខ្លួនបន្ថែមទៀតទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងថ្នាក់តំបន់និងអន្តរជាតិផង៕







