លោក Rubio និងលោក Hegseth ធ្វើបច្ចុប្បន្នភាពប្រាប់សមាជិកសភា ជុំវិញការវាយប្រហារលើទូក ក្រោយសភាខកខិត្ត

2025/11/06 10:09:56 pm        112


មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកប្រធាធិបតី Donald Trump បានផ្តល់បច្ចុប្បន្នភាពដល់សមាជិកព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ កាលពីថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) អំពីការវាយប្រហារលើទូកសង្ស័យជួញដូរគ្រឿងញៀន នៅប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីមានការខកចិត្តនៅសភា ជុំវិញកង្វះតម្លាភាព អំពីប្រតិបត្តិការនេះ។

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានជួបជាមួយមេដឹកនាំសភាមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ហើយនិងសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការសន្តិសុខជាតិរយៈពេលប្រហែល ១ម៉ោង ដោយពិភាក្សាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើនាវានៅសមុទ្រការ៉ាអ៊ីព និងមហាសមុទ្រប៉ាស៊ីហ្វិក ជាចំណាត់ការដែលបានសម្លាប់មនុស្សរាប់សិបនាក់ គិតចាប់តាំងពីដើមខែកញ្ញាមក។

រដ្ឋបាលរបស់លោក Trump ទទូចថា គោលដៅទាំងនោះ កំពុងដឹកជញ្ជូនគ្រឿងញៀន តែមិនបានផ្តល់ភស្តុតាង ឬពន្យល់ជាសាធារណៈនូវហេតុផលផ្លូវច្បាប់ ដើម្បីជាអំណះអំណាង សម្រាប់ការសម្រេចវាយប្រហារលើទូក ជាជាងបញ្ឈប់ពួកគេ និងចាប់ខ្លួនអ្នកដែលជិះនៅលើទូក។

សមាជិកព្រឹទ្ធសភា និងសមាជិកសភាជាច្រើនរូប ដែលបានចូលរួមស្ដាប់ការផ្ដល់ព័ត៌មាននេះ បាននិយាយថា មន្ត្រីរដ្ឋបាល បានបញ្ជាក់ថា ទូកទាំងនោះបានផ្ទុកកូកាអ៊ីន មិនមែនសារធាតុហ្វង់តានីល ហើយបានពន្យល់ពីហេតុផលផ្លូវច្បាប់របស់ពួកគេ។

ការវាយប្រហារនេះបានធ្វើឲ្យមានភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស កាន់តែខ្លាំងឡើងៗ ខណៈដែលលោក Trump បានបញ្ជាឲ្យបង្កើនកងកម្លាំងយោធាដ៏ធំ នៅក្នុងតំបន់ ហើយបាននិយាយថា រដ្ឋបាលរបស់លោកនឹងធ្វើការវាយប្រហារប្រឆាំងនឹងគោលដៅពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm