លោកប្រធានាធិបតី Vladimir Putin បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក្នុងការយកឈ្នះជាយុទ្ធសាស្ត្រ លើប្រទេសរុស្ស៊ី និងធ្វើឲ្យប្រទេសនេះបែកខ្ញែក និងចុះខ្សោយ បានបរាជ័យ។
លោក Putin បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃពុធ នៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ ដែលផ្តោតលើយុទ្ធសាស្ត្រ និងការអនុវត្តគោលនយោបាយជាតិ។
លោកបានព្រមានថា នៅខាងក្រៅប្រទេសរុស្ស៊ី អ្វីដែលគេហៅថាអង្គការអន្តរជាតិ និង មជ្ឈមណ្ឌលជាតិក្លែងក្លាយ កំពុងត្រូវបានបង្កើតឡើងជាឧបករណ៍នៃសង្រ្គាមព័ត៌មាន ប្រឆាំងនឹងប្រទេសនេះ។
លោកប្រធានាធិបតីរូបនេះ បាននិយាយថា ការញុះញង់ និងការប៉ុនប៉ងដើម្បីបង្កជម្លោះក្នុងចំណោមពលរដ្ឋរុស្ស៊ីត្រូវតែត្រូវបានបញ្ឈប់ភ្លាមៗ ដោយគូសបញ្ជាក់ថាអ្នកដែលនៅពីក្រោយពួកគេ ជាធម្មតាប្រតិបត្តិការពីបរទេស ហើយត្រូវបានត្រួតពិនិត្យ ផ្តល់ហិរញ្ញប្បទាន និងដឹកនាំដោយសេវាចារកម្មបរទេស។ លោកបាននិយាយថា គោលដៅរបស់ពួកគេគឺ បំផ្លាញការរួបរួមរបស់រុស្ស៊ី។
លោកបានជំរុញឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងជាប្រព័ន្ធ ឆ្លើយតបទៅនឹងហានីភ័យ និងបញ្ហាប្រឈមនានាពីខាងក្រៅ ៕