ជើងហោះហើរជាង៥០ ត្រូវបានរំខាន ខណៈព្យុះទីហ្វុង Kalmaegi ប៉ះពាល់ដល់អាកាសយានដ្ឋាន៨ ក្នុងប្រទេសវៀតណាម

2025/11/06 11:03:56 pm        140


សារព័ត៌មានក្នុងស្រុក Cong An Nhan Dan បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា អាកាសយានដ្ឋានចំនួនប្រាំបី និងជើងហោះហើរជាង ៥០ នៅក្នុងប្រទេសវៀតណាម ត្រូវបានរងផលប៉ះពាល់ ខណៈព្យុះទីហ្វុង Kalmaegi បោះពួយទៅកាន់តំបន់ភាគកណ្តាល និងភាគខាងត្បូងរបស់ប្រទេស នេះ ក្រោយវាយប្រហារប្រទេសហ្វីលីពីន។  

យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានឱ្យដឹងថា អាកាសយានដ្ឋានដែលរំពឹងថានឹងរងផលប៉ះពាល់ដោយផ្ទាល់រួមមាន Da Nang, Phu Bai, Lien Khuong, Chu Lai, Phu Cat, Tuy Hoa, Pleiku និង Buon Ma Thuot ។ 

អាជ្ញាធរបានបញ្ជាឲ្យមានការត្រួតពិនិត្យគ្រប់ពេលវេលា និងការអនុវត្តយ៉ាងតឹងរ៉ឹងចំពោះនីតិវិធីឆ្លើយតបនឹងព្យុះទីហ្វុងនេះ។ 

សាជីវកម្មអាកាសយានដ្ឋាននៃប្រទេសវៀតណាមត្រូវបានណែនាំឱ្យសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ និងប្រព័ន្ធទំនាក់ទំនង និងស្វែងរកនិងជួសជុលភ្លាមៗ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានប្រកាសថាជើងហោះហើរជាង ៥០ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ និងថ្ងៃសុក្រ ត្រូវបានរងផលប៉ះពាល់ដោយសារតែការកែតម្រូវជើងហោះហើរដែលបានធ្វើឡើងដើម្បីធានាសុវត្ថិភាពប្រតិបត្តិការ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm