បារាំងអំពាវនាវឲ្យ EU ស៊ើបអង្កេត Shein និងចាត់វិធានការលើក្រុមហ៊ុនលក់រាយនេះ

2025/11/06 11:38:31 pm        112


ប្រទេសបារាំងបានស្នើឲ្យគណៈកម្មការអឺរ៉ុបស៊ើបអង្កេតក្រុមហ៊ុន Shein Group និងចាត់វិធានការបន្ថែមប្រឆាំងនឹងក្រុមហ៊ុនលក់តាមប្រព័ន្ធអេឡិចត្រូនិកលំដាប់យក្សរបស់ចិនមួយនេះ បន្ទាប់ពីរដ្ឋាភិបាលបារាំង បានដាក់ចេញនូវចំណាត់ការផ្អាកវេទិកានេះ ដោយសារមានការតវ៉ា អំពីការលក់តុក្កតាទាក់ទងនឹងផ្លូវភេទ និងអាវុធ។

ការអំពាវនាវរបស់រដ្ឋាភិបាលបារាំងឲ្យសហភាពអឺរ៉ុប (EU) ចូលពាក់ព័ន្ធក្នុងជម្លោះនេះ កើតឡើងបន្ទាប់ពីទីក្រុងប៉ារីសបានផ្តួចផ្តើមនូវលទ្ធភាពនៃការមាននីតិវិធីផ្អាកដំណើរការចំនួន ២ ប្រឆាំងនឹងក្រុមហ៊ុន Shein។ របាយការណ៍មួយទៅកាន់ការិយាល័យរបស់រដ្ឋអាជ្ញា បានរកឃើញពីការលក់កាំបិត និងស្នាប់ដៃ ចំពេលមានការខឹងសម្បា ចំពោះតុក្កតាទាក់ទងនឹងផ្លូវភេទដែលផ្តល់ជូននៅលើវេទិកាលក់របស់ក្រុមហ៊ុននេះ។

យោងតាមលិខិតផ្ញើជូនគណៈកម្មាការដែលផ្តល់ដោយក្រសួងហិរញ្ញវត្ថុបារាំង បានឲ្យដឹងថា អឺរ៉ុបអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វេទិកាលក់អនឡាញដ៏ធំនេះ ដោយមានការផាកពិន័យរហូតដល់ ៦ភាគរយនៃប្រាក់ចំណូលសកលរបស់ក្រុមហ៊ុន និងចាត់វិធានការ ដើម្បីផ្អាកសកម្មភាពរបស់ក្រុមហ៊ុន។

នៅក្នុងលិខិតមួយផ្ញើទៅកាន់អនុប្រធានរបស់គណៈកម្មាការ គឺលោកស្រី Henna Virkkunen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Roland Lescure និងរដ្ឋមន្ត្រីឌីជីថល លោកស្រី Anne le Henanff បានលើកឡើងថា៖ «ប្រទេសបារាំងអំពាវនាវឲ្យគណៈកម្មការអឺរ៉ុបអនុវត្តទាំងស្រុងនូវអំណាចទាំងនេះ ក្នុងនោះរួមទាំងតាមរយៈការចេញវិធានការបណ្តោះអាសន្នប្រឆាំងនឹងវេទិកានេះ និងសូមធ្វើការស៊ើបអង្កេតភ្លាមៗ ដើម្បីបំភ្លឺឲ្យបានពេញលេញ អំពីដំណើរការខុសប្រក្រតីដែលនាំឲ្យមានទីផ្សារផលិតផលខុសច្បាប់ នៅលើវេទិកានេះ»។

ក្រុមហ៊ុន Shein មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Bloomberg News៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm