រដ្ឋបាលខេត្តកែបប្រកាសទទួលយករាល់មតិរិះគន់ពីពលរដ្ឋ និងភ្ញៀវទេសចរ​នឹងមាន​ចំណាត់​ការ​ទៅ​លើ​អាជីវករ​ឆ្លៀតឱកាស ខណៈកន្លងមកមានបាតុភាពមួយ​ចំនួន​តូច​ពាក់ព័ន្ធ​នឹង​តម្លៃ​សេវា​កម្ម​ទេសចរណ៍

2025/11/07 04:49:59 pm        972

កែប៖ អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥​នេះ​ប្រកាស​​ទទួលយករាល់មតិរិះគន់ពីពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ខណៈកន្លងមក​នេះ​មាន​បាតុ​ភាព​មួយចំនួនតូចពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ក្នុងភូមិសាស្រ្ដខេត្តកែប។

ជាមួ​យ​គ្នានេះ ឯកឧត្តមអភិបាលខេត្ត បានសរសេរ​នៅ​លើប​ណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដោយ​បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋ និងអាជីវករខេត្តកែប​នូវ​ការ​ទទួល​បដិ​សណ្ឋារកិច្ច ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកទស្សនាស​ម្រាក​លម្ហែ​កម្សាន្ត​យ៉ាង​ច្រើន​កុះករនៅខេត្តកែបក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុកមានចំនួន ១៥៥,៤៥៨ នាក់ កើនឡើង ៥៦,៥៨% បើប្រៀបធៀប​នឹង​ឆ្នាំ​២០២៤​។

ឯកឧត្តមបានថ្លែងថា ទោះបីជាការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​ល្អឥ​តខ្ចោះ​យ៉ាងណាក៏ដោយយើងក៏នៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូច​ជា​រយៈ​ពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបាតុភាព​មួយ​ចំនួន​តូច​ពាក់​ព័ន្ធ​ទៅនឹង​តម្លៃ​សេវា​កម្ម​ទេសចរណ៍នៅខេត្តកែប ។

ឯកឧត្តមបញ្ជាក់ថា៖«រដ្ឋបាលខេត្តសូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយ​នូវ​រាល់​ចំណុច​ខ្វះខា​តមួយចំនួនតូចដែលជាបញ្ហាកង្វល់របស់បងប្អូន ហើយក៏ជាចំណុចដែល​រដ្ឋបាល​ខេត្ត​បាន​យក​ចិត្តទុកដាក់ជាប្រចាំឲ្យកាន់​តែ​ល្អប្រ​សើរ​សំ​ដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខេត្ត​កែប​កាន់​តែ​មាន​ភាព​ទាក់​ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់​ទទួល​ស្វាគមន៍​ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ទាំង​អស់​ជា​បន្ត​បន្ទាប់​ទៀត​»​។

រដ្ឋបាលខេត្តបានជម្រាបជូនថា ក្នុងករណីដែលបងប្អូន​ជួប​ប្រទះនូ​វ​ភាព​មិន​ប្រក្រ​តី​ណាមួ​យ​លើ​ការ​ផ្ដល់​សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹ​ង​តម្លៃ​សេវា​កម្មទេសចរណ៍​អាច​ទំនាក់​ទំនង​ទៅកាន់លេ​ខ​ទូរសព្ទដូចខាងក្រោម ៖ 096 298 9867, 017 704 444, 017 861 444, 077 445 342, 012 821 411, 088 432 0034, 099 549 789។

អភិបាលខេត្តកែបបានបញ្ជាក់ដែរថា៖«រដ្ឋបាលខេត្តនឹងមានចំណាត់ការទៅលើអាជីវករដែលឆ្លៀត​ឱកាស​មួយចំនួន​តូច​ហើយ​នឹង​ជូន​ដំណឹង​ដ​ល់​សាធារណ​ជន​ជ្រាប​ជា​ព័ត៌មាន​ក្រោយ​បញ្ចប់​នីតិ​វិធី​»​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm