ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរបានជាង១២ម៉ឺននាក់ ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

2025/11/07 04:58:15 pm        144

បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋសរុបជាង១២ម៉ឺននាក់បានមកដើរលេងកម្សាន្តសប្បាយ និងស្នាក់នៅក្នុងខេត្តបាត់ដំបង នាឱកាសថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ហម អរុណ បញ្ជាក់ថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃសរុបចំនួន១២៣,៩៥៥ នាក់ គឺមានការកើនឡើង១២.១៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ ។

លោក ហម អរុណ បានបន្តទៀតថា ក្នុងចំណោមភ្ញៀវជាង១២ម៉ឺននាក់នោះមានភ្ញៀវជាតិចំនួន១២៣,០៨០ នាក់ កើនឡើង១២.២២ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០៩,៦៧៧ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន៨៧៥ នាក់ កើនឡើង ៧.៧៦ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន៨១២នាក់ ។

លោក ហម អរុណ បញ្ជាក់ឱ្យដឹងបន្ថែមថា ភ្ញៀវដែលបានមកលេង និងស្នាក់នៅក្នុងខេត្តបាត់ដំបង បានដើរកម្សាន្តនៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នានា និងតាមទីវត្តអារាមនានា បានរៀបចំឱ្យមាននូវកម្មវិធីដាល់អំបុកបែបសហគមន៍ ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអង្គការហ្វារពន្លឺសិល្បៈសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងស្អាតប្រចាំឆ្នាំនៅតាមបណ្តោយផ្លូវលេខ២កណ្តាលក្រុងបាត់ដំបង ដែលមានការចូលរួមសំដែងដោយក្រុមសិល្បករ សិល្បការិនីរបស់ហ្វារពន្លឺសិល្បៈ និងក្រុមសិល្បករអន្តរជាតិជាច្រើនប្រទេស បានសំដែងរួមគ្នា និងមានកម្មវិធីសម្ដែងថ្មីៗប្លែកៗគឺកាន់តែទស្សនា កាន់តែជក់ចិត្ត ដែលធ្វើឱ្យមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយនឹងប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។

លោក ហម អរុណ សង្កត់ធ្ងន់ថា កំណើនភ្ញៀវទេសចរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះគឺជាផ្នែកមួយជំរុញទៅដល់សេដ្ឋកិច្ចរបស់ខេត្ត ជាពិសេសសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងបានលើកកម្ពស់មុខមាត់កេរ្តិ៍ឈ្មោះរបស់ខេត្តបាត់ដំបង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm