ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ជួបសម្តែងការគួរសម និងនាំយកវត្ថុ​អនុស្សាវរីយ៍សំលៀកបំពាក់ប្រពៃណីច្នៃអំពីសំពត់ហូលខ្មែរជូន សមាជិកសភាតំណាង​រាស្ត្រ​សហរដ្ឋអាម៉េរិក

2025/11/07 10:13:14 am        175

វ៉ាស៊ីងតុន ឌីស៊ី៖ កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយស្ថាប័ន DFC ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និង ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Beth Van Duyne សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក (Rep. for Texas’s 24th Congressional District) និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាម៉េរិក។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត Richard McCormick ក៏បានឆ្លៀតឱកាសពីកិច្ចប្រជុំរបស់លោក ដើម្បីមកជួបសម្តែងក្តីនឹករលឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាម៉េរិកសម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវសមាជិកសភាតំណាងរាស្ត្រ បានពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែម ក្នុងស្មារតីបន្តពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសក្នុងជំនួបនេះ លើកឡើងអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ធំៗ ២ របស់កម្ពុជា នោះគឺ៖ (១) ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ និងការអនុវត្តយ៉ាងមុតមាំរបស់កម្ពុជាតាមខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ព្រមទាំងធានានូវស្ថិរភាពក្នុងតំបន់ ក្រោមការជួយជ្រោមជ្រែងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក តាមរយៈ ឯកឧត្តមប្រធានាធិបតី Donald J. Trump និងសមាគមអាស៊ាន តាមរយៈ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន២0២៥, និង (២) ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Reciprocal Trade Agreement) រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

ក្នុងពេលដំណាលគ្នានោះ ឯកឧត្តមបណ្ឌិត Richard McCormick សមាជិកសភាតំណាងរាស្ត្រ (តំណាងឱ្យមណ្ឌលទី ៧ រដ្ឋ Georgia) បានឆ្លៀតឱកាសពីកិច្ចប្រជុំផ្ទាល់ខ្លួនរបស់លោក ដើម្បីមកជួបសម្តែងនូវក្ដីនឹករលឹកយ៉ាងកក់ក្ដៅជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ ជំនួបនេះបានបញ្ជាក់បន្ថែមពីចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានពង្រឹងស្មារតីសាមគ្គីភាពរវាងសមាជិកសភាអាម៉េរិក

និងគណៈប្រតិភូកម្ពុជា។

ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាគោរពរាប់អាន ថ្លែងអំណរគុណ និងក្តីនឹករលឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកនូវវត្ថុអនុស្សាវរីយ៍ជានិមិត្តរូបនៃវប្បធម៌ខ្មែរ នោះគឺសម្លៀកបំពាក់ប្រពៃណីច្នៃអំពី «សំពត់ហូលខ្មែរ» ជូនលោកជំទាវ និងឯកឧត្តមបណ្ឌិត ផងដែរ។ វត្ថុអនុស្សាវរីយ៍នេះតំណាងឱ្យសិល្បៈដ៏ចំណាន និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិកម្ពុជា។ សំពត់ហូលខ្មែរ ត្រូវបានត្បាញដោយដៃយ៉ាងល្អិតល្អន់ចេញពីសរសៃសូត្រសុទ្ធ និងប្រើប្រាស់បច្ចេកទេសជ្រលក់ពណ៌ដោយល័ក្តធម្មជាតិ ១០០% ដែលតម្រូវឱ្យមានភាពអំណត់ និងជំនាញខ្ពស់។ រាល់ក្បាច់ក្បូរក្រឡាគោមលើសំពត់ហូលនេះ បានបង្កប់នូវព្រលឹងអត្តសញ្ញាណជាតិ និងភាពច្នៃប្រឌិតរបស់ប្រជាជនកម្ពុជាតាំងពីបុរាណកាលមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការជូនវត្ថុអនុស្សាវរីយ៍នេះ គឺជាក្តីសង្ឃឹមក្នុងការចែករំលែកនូវភាពស្រស់សោភា និងភាពរុងរឿងនៃវប្បធម៌ខ្មែរ ក៏ដូចជាការពួនជ្រំចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ថែមមួយកម្រិតទៀត។

គួររម្លឹកដែរថា៖ លោកជំទាវ Beth Van Duyne ធ្លាប់បានដឹកនាំ គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក(CODEL) មកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងខែសីហាកន្លងទៅ។ កាលនោះ លោកជំទាវទទួលបានឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាបរបស់កម្ពុជា។ ជាមួយគ្នានោះ លោកជំទាវ និងគណៈប្រតិភូបានចុះបំពេញទស្សនកិច្ចពិនិត្យដោយផ្ទាល់នូវស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅទៅស្នាក់នៅមជ្ឈមណ្ឌលសន្តិសុខ ក្នុងស្រុកគូលែន ខេត្តព្រះវិហារផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញអន្តរជាតិ៖ ការអនុវត្តគោលនយោបាយបើកចំហរបានធ្វើឱ្យ​កម្ពុជាកំពុង​ស្រូបយក​ឱកាស​វិនិយោគ
2025/11/07 12:30:06 pm        1
McDonald's ចាប់អារម្មណ៍ពង្រីកទីផ្សារនៅកម្ពុជា ខណៈកម្ពុជាស្វាគមន៍ និងជួយសម្រប​សម្រួលគ្រប់បែបយ៉ាង
2025/11/07 11:04:12 am        1
ភ្ញៀវទេសចរមកពីតាមបណ្ដារាជធានី-ខេត្ត និងនៅមូលដ្ឋានសៀមរាបជាង ៣៦ ម៉ឺននាក់ដើរលេងកម្សាន្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃនៅសៀមរាប
2025/11/07 10:52:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញអន្តរជាតិ៖ ការអនុវត្តគោលនយោបាយបើកចំហរបានធ្វើឱ្យ​កម្ពុជាកំពុង​ស្រូបយក​ឱកាស​វិនិយោគ

2025/11/07 12:30:06 pm
​ស្ត្រីដំបូងគេដែលធ្វើជាប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ប្រកាសចូលនិវត្តន៍
2025/11/07 12:26:03 pm
​បារាំង៖ សារមន្ទីរ លូវ៉ា នឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ
2025/11/07 12:22:51 pm
​លោក Trump និយាយថា រូបលោកបើកចំហក្នុងការពិចារណាដកទណ្ឌកម្មលើអ៊ីរ៉ង់
2025/11/07 12:20:21 pm
​លោក Trump រិះគន់អភិបាលក្រុងញូវយ៉កជាប់ឆ្នោត លោក Mamdani និងការពារការឆ្មក់បង្ក្រាបរបស់ទីភ្នាក់ងារICE
2025/11/07 12:18:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/05 04:43:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am