កាយវិការមិត្តភាពដ៏កក់ក្ដៅស្និទ្ធស្នាលរវាងឯកឧត្តម ស៊ុន ចាន់ថុល និងសមាជិកសភាអាមេរិក​បង្ហាញ​ពីមិត្តភាព ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងកិច្ចសហការរវាងប្រទេសទាំងពីរ

2025/11/07 05:18:08 pm        178

វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បេសកកម្ម​របស់​គណៈប្រតិភូកម្ពុជានៅវិមានសភាសហរដ្ឋអាម៉េរិក បានប្រព្រឹត្តទៅប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល​និងកក់ក្ដៅ បន្ទាប់ពីបញ្ចប់ជំនួបផ្លូវការជាមួយលោកជំទាវ Beth Van Duyne ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លៀតឱកាសមុននឹងធ្វើដំណើរចាកចេញពីវិមានសភាសហរដ្ឋអាម៉េរិក ចូលទៅជួបសម្តែងការគួរសម និងក្តីនឹករលឹកក្នុងនាមជាកល្យាណមិត្តជាមួយ ឯកឧត្តម Jimmy Panetta សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក (តំណាងឱ្យមណ្ឌលទី១៩ រដ្ឋ California) ខណៈដែល ឯកឧត្តមសមាជិកសភា កំពុងបំពេញកាងារក្នុងការិយាល័យផ្ទាល់ខ្លួន។

កាយវិការជិតស្និទ្ធនេះ បានបញ្ជាក់យ៉ាងច្បាស់ពីភាពស្និទ្ធស្នាលរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមសមាជិកសភា ដែលមិនត្រឹមតែជាទំនាក់ទំនងរវាងអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភាពដែលត្រូវបានកសាងឡើងតាមរយៈការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងកិច្ចសហការកន្លងមក ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សភាអាម៉េរិក ក្នុងការថែរក្សាទំនាក់ទំនងជាមួយកម្ពុជា។ ជំនួបដ៏ភ្ញាក់ផ្អើលនេះបានបង្ហាញថា បើទោះបីជាមានភាពមមាញឹកនៃកិច្ចការងារយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពនិងការគោរពផ្ទាល់ខ្លួន នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាម៉េរិក។

គួររម្លឺកដែរថា៖ ឯកឧត្តម Jimmy Panetta បានដឹកនាំគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (Congressional Delegation - CODEL) មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូ CODEL ទទួលបានឱកាសក្នុងការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត នៅតាមក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមទាំងជំនួបពិភាក្សាការងារ ក៏ដូចជាពិធីលៀងសាយភោជនរៀបចំទទួលស្វាគមន៍ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ CODEL នាកាលនោះ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងសកលលោកឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm