ព្យុះថ្មីកំពុងឆ្ពោះទៅហ្វីលីពីន ក្រោយព្យុះទីហ្វុង Kalmaegi បង្កមហន្តរាយយ៉ាងទូលំទូលាយ

2025/11/07 05:22:39 pm        128

បន្ទាប់ពីព្យុះទីហ្វុង Kalmaegi ដ៏កំណាច បានវាយប្រហារហ្វីលីពីន ដែលបង្កការស្លាប់និងបាត់ខ្លួនរាប់រយនាក់ ព្រមទាំងនាំឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៦ តុលា) ថា ក្រុមព្យាករអាកាសធាតុព្រមានថា ព្យុះថ្មីមួយទៀតដែលមានឈ្មោះថា Fung-Wong កំពុងខិតជិតទៅដល់ប្រជុំកោះនេះ ហើយត្រូវរំពឹងថា នឹងវាយប្រហារហ្វីលីពីន នៅយប់ថ្ងៃសុក្រ ឬព្រឹកព្រលឹមថ្ងៃសៅរ៍ ខាងមុខ។

អ្នកឯកទេសអាកាសធាតុនៅសេវាបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រ (PAGASA) របស់ហ្វីលីពីន បាននិយាយថា ព្យុះ Fung-Wong ត្រូវគេប៉ាន់ប្រមាណថា មានចម្ងាយ ១.៦៦០គីឡូម៉ែត្រពីភាគឦសាននៃកោះ Mindanao ដោយមានកម្លាំងខ្យល់អតិបរមា ៧៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាល ហើយខ្យល់កន្ត្រាក់រហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមអ្នកឆ្លើយតបដំបូង កំពុងត្រៀមខ្លួនទប់ទល់ព្យុះ Fung-Wong ដែលត្រូវព្យាករថានឹងវាយប្រហារភាគកណ្តាលហ្វីលីពីន នៅចុងសប្តាហ៍នេះ ដោយបន្ថែមថា អាជ្ញាធរកំពុងត្រៀមរៀបចំសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត។

ទន្ទឹមនឹងនេះ មន្រ្តីការិយាល័យការពារស៊ីវិលរបស់ហ្វីលីពីន បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងព្យុះទីហ្វុង Kalmaegi អាចនៅតែកើនឡើង ខណៈកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ជាមួយគ្នានេះ មនុស្សប្រហែល ១,៩លាននាក់ បានរងផលប៉ះពាល់ដោយព្យុះ Kalmaegi — ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា ព្យុះទីហ្វុង Tino — ហើយអ្នកទាំងនោះកំពុងជួបការលំបាកក្នុងការទទួលបានជំនួយ ដោយបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ឬជាមួយមិត្តភក្តិ និងក្រុមគ្រួសារ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm