រដ្ឋមន្រ្តីសុខាភិបាល៖ « សេវាសុខាភិបាលប្រកបដោយគុណភាព ទោះនៅ​លើ​កោះឆ្ងាយ​ដាច់​ស្រ​យ៉ាល​យ៉ាងណាក៏ដោយ »

2025/11/07 05:41:38 pm        195

រសៀលថ្ងៃទីបីនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវ​នឹង​ថ្ងៃ​ទី៦ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀត​ចុះ​ពិនិត្យ​ដោយ​មិន​ជូន​ដំណឹង​មុន នៅមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅលើដែនកោះកណ្តាលសមុទ្រ ក្នុងខេត្ត​ព្រះសីហនុ បានសង្កេតឃើញថា៖

+ បុគ្គលិកនៅប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ

+ មណ្ឌលសុខភាពមានបរិស្ថានអនាម័យស្អាត

+ អ្នកជំងឺត្រូវបាន ទទួលពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់ មិនមានការរង់ចាំ

+ គុណភាពសេវា ត្រូវបានវាយតម្លៃថា គ្រប់គ្រាន់ និងមានការរីកចម្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋលើកោះនេះ។

+ ចំណុចមួយចំនួនដែលត្រូវធ្វើបន្ថែមអោយបានល្អ ដូចជា ការទំនាក់ទំនង ត្រូវប្រកបដោយ​ទំនុក​ចិត្ត និងភាពជិតស្និទ្ធ។ គួរត្រូវរំលឹកថាគុណភាពសេវា មិនមែនស្ថិតតែលើចំណេះដឹង ប៉ុន្តែ​ស្ថិត​លើ​ទឹកចិត្ត និងស្មារតីផងដែរ។ ឯសណ្ដាប់ធ្នាប់ និងការរៀប​ចំឧ​បករណ៍​បរិក្ខា​ពេទ្យ​មាន​ភាព​ល្អ ​ទន្ទឹមនឹងនោះ ការលះបង់ និងឆន្ទៈរបស់ប្រធានមណ្ឌល និងបុគ្គលិក ត្រូវបាន​ស្នើ​ឱ្យ​ពង្រឹង​បន្ថែម ទាំងការបំពេញភារកិច្ច វិន័យខ្ជាប់ខ្ជួន និងការផ្តោតអារម្មណ៍យកចិត្តទុកដាក់ការងារ ដើម្បី​ឈាន​ទៅ​រកភាពប្រសើរឡើង។

ជារួម មណ្ឌលសុខភាពកោះរ៉ុង ទទួលបាន ការវាយតម្លៃជាមូលដ្ឋានសុខាភិបាលល្អសមរម្យមួយ និង​ត្រូវបាន​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ការងារ​បន្ត​អនុវត្ត​កិច្ច​ការ​ស្រប​គោល​នយោបាយ​របស់​ក្រសួង​សុខាភិបាល ​ដើម្បីអភិវឌ្ឍសមត្ថភាពអោយប្រសើរឡើង​។

សារ​ពី​ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល៖ «ទោះ​នៅ​ដែនកោះឆ្ងាយក្តី ក៏ប្រជាជន​យើង​គ្រប់​រូប​ទទួល​បាន​សេវា​សុខាភិបាលមានគុណភាព និងស្មារតីមនុស្សធម៌។ ខ្ញុំសូមលើកទឹកចិត្ត​ឱ្យ​បង​ប្អូន​ទាំង​អស់​បន្ត​ប្រឹងប្រែងក្នុងភារកិច្ចបម្រើសេវាឱ្យកាន់តែល្អប្រសើរ ដើម្បី​កសាង​ស្នាម​ញញឹម​ជូន​ប្រជា​ពលរដ្ឋ អោយក្លាយជាការតបស្នងចំពោះភារកិច្ចដ៏ថ្លៃថ្លា និងការលះ​ប​ង់​ខ្ពស់​របស់​សហ​ភាត​រៈ​សុខាភិ​បាលយើង។»



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm