McDonald's ចាប់អារម្មណ៍ពង្រីកទីផ្សារនៅកម្ពុជា ខណៈកម្ពុជាស្វាគមន៍ និងជួយសម្រប​សម្រួលគ្រប់បែបយ៉ាង

2025/11/07 06:04:12 pm        381

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Medline ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Andrew Gregory នាយកប្រតិបត្តិជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិអាជីវកម្ម និងការអភិវឌ្ឍន៍សកល នៃក្រុមហ៊ុនសាជីវកម្ម McDonald's Corporation ដោយបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន មានទីតាំងនៅក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ នៃសហរដ្ឋអាម៉េរិក។

ក្នុងជំនួបនាឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពទាក់ទាញនៃទីផ្សារកម្ពុជា ដោយបានគូសបញ្ជាក់យ៉ាងស៊ីជម្រៅអំពី កត្តាដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគសក្តានុពល សម្រាប់អាជីវកម្ម សិទ្ធិអាជីវកម្មម្ហូបអាហារសកល តាមរយៈកំណើនយ៉ាងលឿននៃប្រជាជនក្នុងទីក្រុង និងចំនួនយុវជនដ៏ច្រើនដែលមានចំណូលមធ្យមកើនឡើង និងទទួលយកវប្បធម៌ហូបចុកជាសកល និងបរិយាកាសធុរកិច្ចអំណោយផល ដោយមានការគាំទ្រពីរដ្ឋាភិបាលសម្រាប់ការនាំចូលម៉ាកយីហោល្បីៗ។

ជាការឆ្លើយតប លោក Andrew Gregory បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជម្រាបដែរថា McDonald’s បានផ្តោតការយកចិត្តទុកដាក់លើធាតុសំខាន់ៗនៃយុទ្ធសាស្ត្រ "កៅអីបីជើង" (The Three-Legged Stool Strategy) ដែលជាកត្តាសម្រេចចិត្តក្នុងការចូលទៅកាន់ទីផ្សារថ្មី ដែលក្នុងនោះមាន៖ (១)ការស្វែងរកដៃគូសិទ្ធិអាជីវកម្ម តាមរយៈការប្រមើមើលថាកម្ពុជាអាចផ្តល់នូវភាពជាដៃគូក្នុងស្រុក ដែលមានបទពិសោធន៍ប្រតិបត្តិការ និងការប្តេជ្ញាចិត្តរយៈពេលវែងដើម្បីរក្សាស្តង់ដារគុណភាព និងបទពិសោធន៍សម្រាប់អតិថិជន, (២)ការធានាអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ (Supply Chain Rigor) ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតប្រភពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព តម្លាភាព និងសុវត្ថិភាពម្ហូបអាហារខ្ពស់សម្រាប់គ្រឿងផ្សំសំខាន់ៗ ស្របតាមស្តង់ដារពិភពលោក,និង (៣)ការចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចពីផ្នែករដ្ឋ ពាក់ព័ន្ធនឹងស្ថិរភាពនៃគោលនយោបាយ និងលក្ខខណ្ឌវិនិយោគរយៈពេលវែងសម្រាប់ការបណ្តាក់ទុននេះ។

ជំនួបដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព និងស្ថាបនានេះ បានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការបន្តបន្ទាប់។ លោក Andrew Gregory បានបញ្ជាក់អំពី គោលការណ៍របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន និងផែនការផ្សេងៗទាក់ទងនឹងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានធ្វើការកត់សម្គាល់នូវសក្តានុពលរបស់ប្រទេសកម្ពុជាសម្រាប់ការពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់ការធានាថា រាជរដ្ឋាភិបាល នឹងសម្របសម្រួលជ្រោមជ្រែងគ្រប់បែបយ៉ាង សម្រាប់រាល់ការវិនិយោគរបស់ក្រុមហ៊ុន McDonald's នៅកម្ពុជា ដែលនឹងនាំមកនូវប្រយោជន៍ផ្នែកការងារ បទពិសោធន៍ធុរកិច្ច និងការអភិវឌ្ឍស្តង់ដារម្ហូបអាហារនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm