សហរដ្ឋអាមេរិក នឹងចរចាជាមួយចិន លើការដឹកជញ្ជូនតាមសមុទ្រ ខណៈផ្អាកយកថ្លៃកំពង់ផែ

2025/11/07 06:50:08 pm        129

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៦ វិច្ឆិកា) ថា ខ្លួននឹងបន្តកិច្ចចរចាជាមួយប្រទេសចិន ជុំវិញភាពគ្របដណ្ដប់យ៉ាងលើសលប់លើវិស័យកសាងនាវា និងការដឹកជញ្ជូនតាមសមុទ្រ ខណៈរដ្ឋបាលត្រៀមផ្ដល់ភាពផ្លូវការសម្រាប់ការផ្អាករយៈពេល ១ឆ្នាំនៃថ្លៃសេវាកំពង់ផែរបស់អាមេរិក លើនាវាដែលមានទំនាក់ទំនងជាមួយចិន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយ ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បាននិយាយក្នុងសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះសហព័ន្ធថា ខ្លួននឹងផ្អាកនូវរាល់សកម្មភាពកំពង់ផែលើចិន រយៈពេល ១ឆ្នាំចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ ដែលមកពីការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ "ជំពូកទី៣០១" របស់ខ្លួន។

ការបន្ធូរបន្ថយ ១២ខែ លើតម្លៃប៉ាន់ប្រមាណ ៣,២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្នុងថ្លៃសេវាកំពង់ផែអាមេរិក លើនាវាធំៗដែលសាងសង់ដោយចិន គឺស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងដែលសម្រេចបាននៅកូរ៉េខាងត្បូង ដោយលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping កាលពីចុងខែតុលា។

ការិយាល័យ USTR បាននិយាយក្នុងសេចក្តីជូនដំណឹងថា "អនុលោមតាមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងផ្អាកថ្លៃកំពង់ផែរយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥" ដោយន្ថែមថា "ទីក្រុងវ៉ាស៊ីនតោនក៏នឹងចរចាជាមួយចិន ដោយយោងតាមជំពូកទី៣០១ ទាក់ទងនឹងបញ្ហាដែលបានលើកឡើង ក្នុងការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្ម" ។

សេចក្តីជូនដំណឹងនេះមិនបានលម្អិតថាការចរចានឹងចាប់ផ្តើមដូចម្ដេច ឬមានគោលបំណងអ្វីឡើយ ដោយគ្រន់តែបង្ហើបថា អាមេរិកនឹងបន្តកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនវិស័យកសាងនាវាក្នុងស្រុក រួមទាំងតាមរយៈកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្ត និងដៃគូសំខាន់ៗ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm