អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា នៅឆ្នាំនេះត្រូវបានគេកំណត់ថាជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាដែលធ្វើឱ្យពិភពលោកកាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិអាកាសធាតុ និងគំរាមកំហែងដល់ «ការបំផ្លាញដែលមិនអាចត្រឡប់វិញបាន»។

អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍មុនកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP30 នៅប្រទេសប្រេស៊ីលនៅសប្តាហ៍ក្រោយ ថា ឆ្នាំ២០២៣, ២០២៤ និងឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំក្តៅបំផុតមិនធ្លាប់មានដែលបានកត់ត្រាទុក ដោយឆ្នាំនេះនឹងក្លាយជាឆ្នាំដែលក្តៅបំផុតទីពីរឬទីបីមិនធ្លាប់មានក្នុងរយៈពេល ១៧៦ឆ្នាំនៃការរក្សាកំណត់ត្រា។

របាយការណ៍របស់អង្គការសហប្រជាជាតិ បានផ្តល់នូវការសង្កេតជាក់ស្តែងមួយចំនួន រួមទាំងការព្រមានថាកំហាប់នៃឧស្ម័នផ្ទះកញ្ចក់បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មី។
កតិកាសញ្ញាចំណងផ្លូវច្បាប់ស្របច្បាប់ កំណត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងគោលបំណងផ្តល់ឱ្យពិភពលោកនូវផែនទីបង្ហាញផ្លូវសម្រាប់ការបំបែកចេញពីឥន្ធនៈហ្វូស៊ីលដែលបានផ្តល់ថាមពលដល់សេដ្ឋកិច្ចពិភពលោកចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម ហើយសម្លឹងមើលដើម្បីកំណត់ការឡើងកម្តៅផែនដីឱ្យនៅខាងក្រោម២អង្សាសេ ខាងលើកម្រិតមុនឧស្សាហកម្ម និងដល់១,៥អង្សសេ ប្រសិនបើអាចធ្វើទៅបាន។