អ្នកជំនាញអន្តរជាតិ៖ ការអនុវត្តគោលនយោបាយបើកចំហរបានធ្វើឱ្យ​កម្ពុជាកំពុង​ស្រូបយក​ឱកាស​វិនិយោគ

2025/11/07 07:30:06 pm        329

អ្នកជំនាញអន្តរជាតិ មើលឃើញប្រទេសកម្ពុជា និងមានឱកាស​ច្រើន​ក្នុងការ​ទាក់​ទាញ​វិនិយោ​គិន​បរទេស​មក​បណ្តាក់ទុន ខណៈកម្ពុជាមានកម្លាំង​ពលកម្ម​វ័យក្មេងច្រើន មាន​គោល​នយោបាយ​បើក​ចំហរ និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសដៃគូ ដោយបាន​និង​កំពុង​ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម។

លោកបណ្ឌិត Jonathon Chua នាយកប្រតិបត្តិនៃការតភ្ជាប់អាជីវកម្មអាស៊ី ប្រទេសសឹង្ហបុរី លើក​ឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីបរិយាកាសវិនិយោគ និងការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​នេះថា ជុំវិញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ឃើញថា បច្ចុប្បន្ន​សេដ្ឋកិច្ច​កម្ពុជា​បាន​ងើបឡើងវិញជាបណ្តើរៗ គាំទ្រដោយការនាំចេញទំនិញ តាមរយៈទីផ្សារ​នៃ​កិច្ច​ព្រម​ព្រៀង​ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសដៃគូផ្សេងៗ។

លោក​បណ្ឌិត បន្តថា ចំណែកជុំវិញការវិនិយោគ កម្ពុជា​បាន​និង​កំពុង​ជំរុញ​ប្រតិបត្តិ​ការ​កាន់​តែ​ទូលាយ ​និងងាយស្រួល បាន លើកកម្ពស់ដល់ធុរកិច្ច និងវិនិយោគិន សម្រាប់ឱកាសវិនិយោគ និង​ការធ្វើពាណិជ្ជកម្មផ្សេងៗ ពោលគឺទីផ្សាររបស់កម្ពុជា គឺជាទីផ្សារ ថ្មីមួយ មានឱកាសច្រើន ជា​ពិសេសកម្ពុជាបាននិងកំពុងជំរុញបណ្តុះបណ្តាលជំនាញដល់យុវជន និង​មាន​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ច្រើន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសផ្សេងៗ សម្រាប់​ជំរុញ​ដល់​ទីផ្សារ​នាំ​ចេញ​។

ឯកឧត្តម ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់យ៉ាង ខ្លាំង ក្នុងការគៀងគរ ការទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស ការ​សម្រួល​គោល​នយោបាយគាំទ្រនានា និងការចូលរួមពីវិស័យឯកជន ជាដើម បានធ្វើឱ្យ​កម្ពុជា​កំពុង​ក្លាយ​ជា​គោលដៅវិនិយោគដ៏សំខាន់ ជាក់ស្តែងសកម្មភាព​ដែល​សហគម​បាន​និង​កំពុង​ធ្វើ​នា​ពេល​នេះ ​គឺមានសារៈសំខាន់ណាស់ ក្នុងការជួយជ្រោមជ្រែងដល់ការពង្រឹង និងពង្រីក​ខ្លួន​របស់​សហ​គ្រិន ដែលម្ចាស់សហគ្រាស និងអាជីវកម្ម ឱ្យកាន់តែរីកចម្រើន ដើម្បីចូល​រួម​លើក​កម្ពស់​សេដ្ឋកិ​ច្ច​ជាតិយើង។

សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ការបង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និង​ប្រភព​ថ្មី​នៃ​កំណើន​សេដ្ឋកិច្ច ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាព​ទាក់​ទាញ​នៃ​តំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និង​តំបន់​ពាណិជ្ជ​កម្ម​សេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិត​ហិរ​​ញ្ញ​វត្ថុ​សម្រាប់​គាំទ្រ​ដល់​ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និង​ភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm