អាមេរិកកំពុងស្វែងរកការពង្រីកវត្តមានយោធានៅស៊ីរី ខណៈកងកម្លាំងអ៊ីស្រាអែល រុលចូលទៅជិតព្រំដែនខាងត្បូង

2025/11/07 09:25:55 pm        137

សហរដ្ឋអាមេរិក កំពុងស្វែងរកការពង្រីកវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់វាលខ្សាច់កណ្តាលរបស់ប្រទេសស៊ីរី ដោយគ្រប់គ្រងអាកាសយានដ្ឋានជាច្រើន និងបង្កើតមូលដ្ឋានថ្មី ក្រោមការត្រួតពិនិត្យពេញលេញរបស់ប្រទេសនេះ។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។

របាយការណ៍នេះ បានឲ្យដឹងថា ការសម្រេចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងមូលដ្ឋានយោធារបស់ខ្លួន នៅក្នុងតំបន់វាលខ្សាច់របស់ប្រទេសស៊ីរី ដែលត្រូវបានគេស្គាល់ថា Badiya និងធានាសុវត្ថិភាពទីតាំងសំខាន់ៗជាយុទ្ធសាស្ត្រ នៅទូទាំងតំបន់នេះ។ របាយការណ៍នេះ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ មានគោលបំណងជំរុញសមត្ថភាពប្រតិបត្តិការ ការពារដឹកជញ្ជូន និងពង្រឹងឥទ្ធិពលនៅជិតតំបន់ដែលសម្បូរទៅដោយប្រេង និងឧស្ម័ន។

យោងតាមរបាយការណ៍ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកមកពីមូលដ្ឋាន al-Tanf ថ្មីៗនេះបានត្រួតពិនិត្យអាកាសយានដ្ឋានយោធា al-Seen នៅភាគឦសាននៃទីក្រុងដាម៉ាស ដើម្បីវាយតម្លៃពីភាពសមស្របរបស់វាសម្រាប់ប្រតិបត្តិការ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងជាមួយអង្គភាពមកពីកងកម្លាំងសន្តិសុខ នៅវាលខ្សាច់ Badiya ដែលបច្ចុប្បន្ន សម្របសម្រួលជាមួយកងកម្លាំងចម្រុះ ក្រោមការរៀបចំសន្តិសុខរួមគ្នា។

អង្គការឃ្លាំមើលនេះ ក៏បានលើកឡើងពីការសាងសង់មូលដ្ឋានថ្មីមួយរបស់ក្រុមចម្រុះ នៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់-ហ្ស៊កដានី និងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក កើនឡើងនៅជុំវិញទីក្រុង Palmyra ដែលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងកំពុងរៀបចំមូលដ្ឋានបន្ថែម នៅក្នុងតំបន់នោះ។

ពុំមានការអត្ថាធិប្បាយជាផ្លូវការណាមួយ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងដាម៉ាស ទាក់ទងនឹងការវិវត្តទាំងនេះទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm