រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់ប្រទេសអូទ្រីសបានរកឃើញឃ្លាំងអាវុធមួយ នៅទីក្រុងវីយែន ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសសម្រាប់ប្រើប្រាស់ក្នុង «ការវាយប្រហារភេរវកម្មដែលអាចកើតមាននៅអឺរ៉ុប»។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលរដ្ឋអង់គ្លេសអាយុ ៣៩ ឆ្នាំម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ដែលត្រូវបានចោទប្រកាន់ថា «មានទំនាក់ទំនងជិតស្និទ្ធទៅនឹងឃ្លាំងអាវុធ» ត្រូវបានចាប់ខ្លួននៅទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«យោងតាមស្ថានភាពបច្ចុប្បន្ននៃការស៊ើបអង្កេត ស្ថាប័នអ៊ីស្រាអែល ឬជ្វីហ្វនៅអឺរ៉ុប ទំនងជាគោលដៅនៃការវាយប្រហារទាំងនេះ»។
ឃ្លាំងអាវុធ និងជនសង្ស័យ គឺជាផ្នែកមួយនៃការស៊ើបអង្កេតសម្របសម្រួលអន្តរជាតិដោយនាយកដ្ឋានសន្តិសុខរដ្ឋ និងសេវាស៊ើបការណ៍សម្ងាត់ ឬ DSN របស់ប្រទេសនេះ «ទៅលើអង្គការភេរវកម្មសកលដែលមានទំនាក់ទំនងជាមួយហាម៉ាស»។
ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនេះ ក្រសួងបាននិយាយថា សេវាស៊ើបការណ៍សម្ងាត់របស់ខ្លួន បាន សង្ស័យថា ក្រុមមួយ បាននាំយកអាវុធចូលទៅក្នុងប្រទេសអូទ្រីស ដើម្បីប្រើប្រាស់ក្នុងលទ្ធភាពវាយប្រហារភេរវកម្មនៅអឺរ៉ុប»៕

