ការអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធរបស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន កំពុង​ជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ

2025/11/07 02:58:44 pm        347

រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​ជន​បទ​ មានផ្លូវ ស្ពាន និងប្រព័ន្ធលូនជាដើម ត្រូវចំតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយ​ក៏​បាន​ជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋផងដែរ។

នៅ​ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើ​ការ​ងារចំនួន២គម្រោង ទី១. ផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែងជិត៣គីឡូម៉ែត្រ និង​ប្រព័ន្ធ​លូ ​នៅឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងទី២. ផ្លូវប្រវែង ១ពាន់ ៤០០ម៉ែត្រ (មាន​កៅស៊ូ​ និងបេតុង) នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជ​រដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។

ឯកឧត្តមបណ្ឌិតបន្តថា ទន្ទឹមនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និង​ជំរុញ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រ​សំខាន់ៗ គឺទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅ​ជា​ផ្លូ​វ​ក្រាល​កៅ​ស៊ូ​ពីរ​ជាន់ និងផ្លូវបេតុង, ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យ​បរិស្ថាន​ជន​បទ​ តាមរយៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០%, ទី៣. ការ​ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និង​ចលនាភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤. លើក​កម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥. ការ​ពង្រឹង​ស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការ​រៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បី​ចូល​រួម​ចំណែក​អនុវត្ត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និងការទទួលខុសត្រូវ ។

ក្នុងពេល​ទទួលសមិទ្ធផលផ្លូវថ្មី អាជ្ញាធរ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល បាន​ខិត​ខំ​កសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ប្រឡាយ ទឹក និងស្ពានជាដើម គឺ​បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ចរបស់ពួកគេ ជាមួយនឹងការប្ដេជ្ញាចូលរួមថែទាំផ្លូវ និងហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​អស់​នេះ​ ដើម្បីធ្វើដំណើរស្រួល និងប្រើប្រាស់បានយូរ។

ជាមួយនេះ ពួកគេក៏បានស្នើដល់រាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​មូល​ដ្ឋាន​បន្ថែម​ទៀត​ ដើម្បីអាចប្រកបមុខរបរងាយស្រួល និងមានជីវភាពកាន់តែរីកចម្រើន៕

អត្ថបទដែលទាក់ទង

ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦៥០នាក់ នៅបាវិត ភាគច្រើនជាជនបរទេស
2025/11/07 10:03:30 pm        1
កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី១៧ នៅ មីយ៉ាន់ម៉ា
2025/11/07 08:59:30 pm        1
គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង រៀបចំវេទិកាជាមួយអ្នកសារព័ត៌មាន អំពីការងារជំរឿនមន្ត្រី
2025/11/07 07:32:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦៥០នាក់ នៅបាវិត ភាគច្រើនជាជនបរទេស

2025/11/07 10:03:30 pm
​អ្នករស់រានពីការវាយប្រហាររបស់សត្វខ្លាឃ្មុំនៅប្រទេសជប៉ុន អំពាវនាវឲ្យមានការឆ្លើយតបគ្មានមេត្តា
2025/11/07 09:06:22 pm
​មេដឹកនាំជីវពលលោក Khazali ព្យាយាមចង់កែប្រែខ្លួនជាអ្នកនយោបាយកំពូលមួយរូបរបស់អ៊ីរ៉ាក់
2025/11/07 09:05:33 pm
​ប្រជាពលរដ្ឋស៊ូដង់បង្ហាញក្តីសង្ឃឹម និងក្តីបារម្ភ ក្រោយកងកម្លាំង RSF ទទួលយកសំណើឈប់បាញ់
2025/11/07 09:04:38 pm
​កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី១៧ នៅ មីយ៉ាន់ម៉ា
2025/11/07 08:59:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/05 04:43:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am