UN៖ អ៊ីស្រាអែល បានបដិសេធសំណើជំនួយជាង ១០០ដង ចាប់តាំងពីមានបទឈប់បាញ់នៅហ្កាហ្សា

2025/11/07 03:01:48 pm        64

អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៦ វិច្ឆិកា) ថា អាជ្ញាធរអ៊ីស្រាអែល បានច្រានចោលសំណើជាង ១០០លើក ក្នុងការនាំយកសម្ភារៈជំនួយ និងសម្រាលបន្ទុក ទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមជិត ១ខែមុនមក។

អ្នកនាំពាក្យ លោក Farhan Haq បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ ដៃគូរបស់ UN រាយការណ៍ថា ចាប់តាំងពីបទឈប់បាញ់នៅថ្ងៃទី១០ ខែតុលា មក អាជ្ញាធរអ៊ីស្រាអែលបានបដិសេធសំណើចំនួន ១០៧ដងមកហើយ នៃគ្រឿងជំនួយ រួមទាំងភួយ សម្លៀកបំពាក់រដូវរងា ឧបករណ៍និងសម្ភារៈសម្រាប់ថែទាំ និងដំណើរការសេវាទឹកស្អាត និងអនាម័យ។

លោក Haq បន្តថា ស្ទើរតែ ៩០% នៃសំណើដែលត្រូវបដិសេធ បានមកពីអង្គការមិនមែនរដ្ឋាភិបាល ទាំងក្នុងស្រុក និងអន្តរជាតិជាង ៣០ស្ថាប័ន។ អ្នកនាំពាក្យរូបនេះបានលើកឡើងពីការវាយប្រហារកំពុងបន្តរបស់អ៊ីស្រាអែល នៅជិតអ្វីដែលគេហៅថា "បន្ទាត់ពណ៌លឿង" ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួស ហើយសង្កត់ធ្ងន់ថា "សកម្មភាពយោធាទាំងនេះធ្វើឱ្យជនស៊ីវិល រួមទាំងបុគ្គលិកជំនួយ ជួបហានិភ័យ"។

ទាក់ទងនឹងបម្លាស់ទីរបស់ជនស៊ីវិលនៅទូទាំងតំបន់ហ្កាហ្សា លោក Haq បានរាយការណ៍ថា "មនុស្សជាង ៦៨ម៉ឺននាក់ ធ្វើដំណើរពីភាគខាងត្បូង ទៅកាន់ភាគខាងជើងហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់មក ខណៈមនុស្សជិត ១១៣.០០០នាក់ ផ្លាស់ទីពីភាគខាងលិចទៅកាន់ភាគខាងកើតទីក្រុង Khan Younis នៃដែនដីហ៊ុមព័ទ្ធនេះ៕

អត្ថបទដែលទាក់ទង

អ្នករស់រានពីការវាយប្រហាររបស់សត្វខ្លាឃ្មុំនៅប្រទេសជប៉ុន អំពាវនាវឲ្យមានការឆ្លើយតបគ្មានមេត្តា
2025/11/07 09:06:22 pm        1
មេដឹកនាំជីវពលលោក Khazali ព្យាយាមចង់កែប្រែខ្លួនជាអ្នកនយោបាយកំពូលមួយរូបរបស់អ៊ីរ៉ាក់
2025/11/07 09:05:33 pm        1
ប្រជាពលរដ្ឋស៊ូដង់បង្ហាញក្តីសង្ឃឹម និងក្តីបារម្ភ ក្រោយកងកម្លាំង RSF ទទួលយកសំណើឈប់បាញ់
2025/11/07 09:04:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦៥០នាក់ នៅបាវិត ភាគច្រើនជាជនបរទេស

2025/11/07 10:03:30 pm
​អ្នករស់រានពីការវាយប្រហាររបស់សត្វខ្លាឃ្មុំនៅប្រទេសជប៉ុន អំពាវនាវឲ្យមានការឆ្លើយតបគ្មានមេត្តា
2025/11/07 09:06:22 pm
​មេដឹកនាំជីវពលលោក Khazali ព្យាយាមចង់កែប្រែខ្លួនជាអ្នកនយោបាយកំពូលមួយរូបរបស់អ៊ីរ៉ាក់
2025/11/07 09:05:33 pm
​ប្រជាពលរដ្ឋស៊ូដង់បង្ហាញក្តីសង្ឃឹម និងក្តីបារម្ភ ក្រោយកងកម្លាំង RSF ទទួលយកសំណើឈប់បាញ់
2025/11/07 09:04:38 pm
​កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី១៧ នៅ មីយ៉ាន់ម៉ា
2025/11/07 08:59:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/05 04:43:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am