នាវាផ្ទុកយន្តហោះដ៏ទំនើបទី៣ របស់ចិន ឈ្មោះ ហ្វ៊ូជាន បានចូលបម្រើការជាផ្លូវការ

2025/11/07 10:11:43 pm        296

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រ (៧ វិច្ឆិកា) នេះបានឱ្យដឹងថា ប្រទេសចិន បានបញ្ជូននាវាផ្ទុកយន្តហោះដ៏ទំនើប ដែលរចនាបថតាមជនជាតិដើមដំបូងបំផុតរបស់ខ្លួន ឱ្យចូលបម្រើការជាផ្លូវការហើយបន្ទាប់ពីការសាកល្បងនៅសមុទ្រអស់ជាច្រើនខែ នោះគឺនាវាផ្ទុកយន្តហោះ ហ្វ៊ូជាន (Fujian) ដែលដាក់ឈ្មោះតាមខេត្តហ្វ៊ូជាន ទល់មុខកោះតៃវ៉ាន់ ឆ្លងកាត់ច្រកសមុទ្រដ៏តូចចង្អៀត។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ បានរាយការណ៍ថា លោកប្រធានាធិបតី Xi Jinping បានចូលរួមពិធីដាក់ដំណើរការ និងដោតទង់ជាតិនៃនាវាហ្វ៊ូជាននេះ នៅក្នុងខេត្ត ហៃណាន កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយលោកក៏បានឡើងលើនាវាដើម្បីត្រួតពិនិត្យផងដែរ។

ហ្វ៊ូជាន គឺជានាវាផ្ទុកយន្តហោះទី៣ របស់ចិន ដែលមានផ្ទៃហោះហើររាបស្មើ និងបំពាក់ដោយប្រព័ន្ធអេឡិចត្រុងសម្រាប់ការហោះឡើង ដោយធ្វើឱ្យនាវានេះក្លាយជាយានកងទ័ពជើងទឹកដែលមានសក្តានុពលខ្លាំងក្លាជាងនាវាផ្ទុកយន្តហោះពីរដំបូង ដែលរចនាដោយរុស្ស៊ី។

ហ្វ៊ូជាន នឹងអាចផ្ទុកយន្តហោះចម្បាំង ដែលបំពាក់អាវុធកាន់តែច្រើន និងធុនធ្ងន់ ជាងនាវាផ្ទុកយន្តហោះ ឡាវនីង (Liaoning) និង សានតុង (Shandong) ដែលមានទំហំតូចជាងបន្តិច ហើយពឹងផ្អែកលើផ្លូវជម្រាលដើម្បីឱ្យយន្តហោះ ហោះឡើងបាន។ នៅក្នុងការសាកល្បងលើសមុទ្រមុនពេលចាប់ផ្តើមប្រតិបត្តិការ — កងទ័ពជើងទឹកចិន បានប្រើនាវាហ្វ៊ូជាននេះ ដើម្បីហោះហើរយន្តហោះចម្បាំងបំបាំងកាយ J-35 ជំនាន់ថ្មីរបស់ខ្លួន និងយន្តហោះចាប់សញ្ញាព្រមានជាមុន KJ-600 ក៏ដូចជាប្រភេទយន្តហោះចម្បាំង J-15 ដែលទើបបង្កើតថ្មីផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm