អាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តការរុះរើរសំណង់រោងឈើ សង់រំលោភបំពានកំណាត់ផ្លូវលេខ១៤៩ ក្បែរវិទ្យាល័យបាក់ទូក

2025/11/07 11:20:28 pm        1.2 K

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បានចុះអនុវត្តការរុះរើរសំណង់រោងឈើ ដែលពលរដ្ឋសាងសង់រំលោភបំពានទាំងស្រុងលើកំណាត់ផ្លូវលេខ១៤៩ ក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌ៧មករា ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចុះអនុវត្តរុះរើររាល់សំណង់រោងឈើមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ រស់នៅលើដងផ្លូវខាង បានយកដងផ្លូវធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានឲ្យដឹងថា មុនឈានដល់ការចុះអនុវត្តនេះដែរ រដ្ឋបាលខណ្ឌ ក៏បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ទៅកាន់ បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការសង់រោងលើដងផ្លូវសាធារណៈខាងលើ ពិសេសសាលាបង្រៀនគួរ « ជ័យថាវី » ដោយកិច្ចការងារនេះ ក៏ទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា មានការរំលោភបំពានដងផ្លូវខាងលើទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់ដល់លំហូរចរាចរណ៍ និងសោភណ្ឌភាពដងផ្លូវសាធារណៈក្នុងតំបន់នោះ ។

ក្នុងកំឡុងពេលអាជ្ញាធរចុះអនុវត្តការរុះរើរ ក៏មានបងប្អូនអ្នកពាក់ព័ន្ធមួយចំនួន បានស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការរុះរើរដោយឯកឯង ដោយមិនមានការបង្ខិតបង្ខំនោះទេ ។ ពួកគាត់ សប្បាយចិត្តជាមួយការរៀបចំរបស់អាជ្ញាធរ ដែលមានគោលបំណងធ្វើឲ្យដងផ្លូវមានលក្ខណៈធំទូលាយល្អឡើងវិញ សម្រួលដល់លំហូរចរាចរធ្វើដំណើរសម្រាប់សិស្សានុសិស្ស ក៏ដូចជាពលរដ្ឋទូទៅ ក្នុងតំបន់ ពិសេសនឹងអាចជួយដល់ការរកស៊ីទទួលទានរបស់ប្រជាជន កាន់តែរីកចម្រើនផងដែរ ។

គួរបញ្ជាក់ថា កំឡុងការអនុវត្តការចុះរុះរើរនេះដែរ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនដែលនៅបន្តការរំលោភបំពានហើយមិនចូលរួមសហការក្នុងការរុះរើរជាមួយអាជ្ញាធរនោះឡើយ ៕ អត្ថបទ ៖ កុម្ភះ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm