ក្រសួងការបរទេសចិន និយាយនៅថ្ងៃសុក្រនេះថា ចិននឹងពង្រឹងការត្រួតពិនិត្យការនាំចូលគ្រឿងសមុទ្ររបស់ជប៉ុន ដើម្បីការពារសុវត្ថិភាពអាហារសាធារណៈ ពេលដែលការនាំចូលផលិតផលជលផលជប៉ុន បានចាប់ផ្តើមឡើងវិញ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Moa Ningនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បើសិនជាហានិភ័យណាមួយត្រូវបានបញ្ជាក់ ចិននឹងធ្វើការទប់ស្កាត់ការនាំចូលចាំបាច់ជាបន្ទាន់ ។
អ្នកស្រី Ningថា អ្នកស្រីចង់បញ្ជាក់ថា ចិននឹងបន្តត្រួតពិនិត្យអន្តរជាតិ និងត្រួតពិនិត្យសំណាកឯករាជ្យផ្ទាល់ខ្លួនរបស់ចិន លើការបញ្ចេញទឹកត្រូវបានធ្វើប្រព្រឹត្តកម្មរបស់ជប៉ុនពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។

អ្នកស្រីបន្តថា ពួកយើងសង្ឃឹមថា ជប៉ុននឹងបន្តអនុវត្តការត្រួតពិនិត្យអន្តរជាតិទឹកត្រូវបានធ្វើប្រព្រឹត្តកម្ម ហើយនិងការត្រួតពិនិត្យសំណាកឯករាជ្យរបស់ចិន ។ ចិននឹងបន្តធ្វើការផងដែរជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញជប៉ុនឲ្យបំពេញការប្តេជ្ញាចិត្តជាប់លាប់របស់ខ្លួន ។
កាលពីខែមិថុនាកន្លងទៅ ចិនបានចាប់ផ្តើមឡើងវិញការនាំចូលផលិតផលជលផលមួយចំនួនរបស់ជប៉ុន ក្រោយបំរាមរយៈពេលជិត ២ឆ្នាំ ដោយសារការបញ្ចេញទឹកត្រូវបានធ្វើប្រព្រឹត្តកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ ៕
