ហានិភ័យ និងការពិត ពាក់ព័ន្ធនឹងការពិភាក្សាពីការសាកល្បងនុយក្លេអ៊ែរ ដែលត្រឡប់មកកាន់ឆាកអន្តរជាតិវិញ

2025/11/07 11:47:44 pm        277

វាមានរយៈពេល ៨០ឆ្នាំហើយ គិតចាប់តាំងពីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុង Hiroshima និង Nagasaki របស់ប្រទេសជប៉ុន ដែលជាការប្រើប្រាស់អាវុធនុយក្លេអ៊ែរតែមួយលើកគត់ នៅក្នុងសង្គ្រាម។ ហើយវាក៏មានរយៈពេលជាង ៣ទស្សវត្សរ៍មកហើយ ចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរដ៏ធំចុងក្រោយបង្អស់របស់ពិភពលោក ដែលជាការបញ្ចប់នូវយុគសម័យនៃការបំផ្ទុះទ្រង់ទ្រាយធំ ដោយវាបាននាំទៅរកវិធីសាស្រ្តថ្មីមួយដែលប្រទេសនានាសាកល្បងអាវុធនុយក្លេអ៊ែរដោយប្រើប្រព័ន្ធកុំព្យូទ័រ និងវិធីសាស្ត្របច្ចេកទេសផ្សេងទៀតជំនួសឲ្យការបំផ្ទុះជាក់ស្ដែង។

ប៉ុន្តែថ្មីៗនេះ អាវុធនុយក្លេអែរបានក្លាយជាចំណុចចាប់អារម្មណ៍ជាសកលឡើងវិញ បន្ទាប់ពីមានការអះអាង ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump។ កាលពីសប្តាហ៍មុន លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣៣ឆ្នាំ ជាចំណាត់ការមួយដែលហាក់ដូចជាក្លាយជាសារមួយទៅកាន់មហាអំណាចនុយក្លេអ៊ែរដែលជាគូប្រជែង គឺរុស្ស៊ី និងចិន។ វាមិនច្បាស់ទេថា តើលោកចង់សាកល្បងប្រព័ន្ធសព្វាវុធ ឬពិតជាធ្វើតេស្តដោយបំផ្ទុះជាក់ស្ដែង ជាអ្វីដែលអាមេរិកមិនបានធ្វើតាំងពីឆ្នាំ១៩៩២ មកម៉្លេះ។

នៅទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឆ្លើយតបយ៉ាងរហ័សទៅនឹងការណែនាំដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump ដោយបានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់របស់លោករៀបចំនូវលទ្ធភាពនៃការចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញជាលើកដំបូង ក្នុងរយៈពេលជាង ៣ទសវត្សរ៍។ 

តែយ៉ាងណាក្ដី លោកបានបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងនៅតែគោរពសន្ធិសញ្ញាហាមឃាត់ការសាកល្បងជាសាកល យ៉ាងហោចណាស់ សម្រាប់ពេលនេះ។ ការហាមប្រាមរបស់ពិភពលោកដែលលោក Putin សំដៅទៅលើ គឺសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ឬ CTBT ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់ឆ្នាំ១៩៩៦ ដើម្បីហាមឃាត់ការបំផ្ទុះនុយក្លេអ៊ែរទាំងអស់ មិនថា នៅក្រោមដី ក្រោមទឹក ឬក្នុងបរិយាកាស។ 

ប្រសិនបើមហាអំណាចណាមួយ ចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែរឡើងវិញ ឥទ្ធិពលនឹងលើសពីការទូតទៅទៀត។ វានឹងធ្វើឲ្យខូចទំនុកចិត្ត លើសន្ធិសញ្ញាហាមប្រាមការសាកល្បង និងធ្វើឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបារម្ភ ដែលនៅតែចងចាំផលប៉ះពាល់ពីកន្លែងសាកល្បងប៉ាស៊ីហ្វិក និងកាហ្សាក់ស្ថាន។ ការធ្វើតេស្តនឹងផ្តល់ឲ្យប្រទេសនានានូវភស្តុតាងនៃអ្វីដែលអាវុធនុយក្លេអ៊ែរថ្មី នឹងប្រតិបត្តិការ និងថា តើអាវុធនុយក្លេអ៊ែរចាស់ៗ នៅតែដំណើរការដែរ ឬអត់។ ប៉ុន្តែការសាកល្បងនេះ ក៏នឹងត្រូវបានរុស្ស៊ី និងចិនមើលឃើញថា ជាការអះអាងដោយចេតនានៃអំណាចយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm