នគរបាលនិយាយថា មនុស្សរាប់សិបនាក់ បានរងរបួស និងត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ក្រោយហេតការណ៍ផ្ទុះនាថ្ងៃសុក្រនេះ អំឡុងពិធីបួងសួងនៅព្រះវិហារក្នុងបរិវេនសាលារៀន ស្ថិតនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

មន្រ្តីនគរបាលនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា មូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍ផ្ទុះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ការផ្ទុះនេះ បានកើតឡើងក្នុងព្រះវិហារ ស្ថិតនៅបរិវេនសាលារៀននៅសង្កាត់ Kelapa Gading ហើយមនុស្សជាច្រើននាក់ បានរងរបួស ។
នគរបាលនិយាយថា ចំនួនមនុស្សត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមានចំនួន ៥៤នាក់ ទាំងអ្នករងរបួសស្រាល និងអ្នករងរបួសធ្ងន់ រួមទាំងអ្នករងរបួសដោយសារការរលាកផងដែរ ។
ទូរទស្សន៍ KompasTV និងទូរទស្សន៍ បង្ហាញរូបភាពវីដេអូឃ្លីបឃើញនគរបាលបានមានវត្តមាននៅជុំវិញសាលារៀន ខណៈដែលរថយន្តគិលានសង្រ្គោះចតនៅក្បែរនោះ ។ រីឯរូបថតសន្លឹកនៃព្រះវិហារ ពុំឃើញទំហំនៃការខូចខាតនោះទេ ៕

