ក្រសួងអប់រំ យុវជន និងកីឡា បានជូនសេចក្ដីជូនដំណឹងដល់សិស្សានុសិស្សជាកុមារី និងយុវតីកម្ពុជា អំពីការបើកទទួលពាក្យចូលរួមកម្មវិធីប្រកួតប្រជែងបង្កើតហ្គេម ប្រចាំឆ្នាំ២០២៥។
នេះជាឱកាសល្អសម្រាប់កុមារី និងយុវតីកម្ពុជា ក្នុងការបញ្ចេញសមត្ថភាព បង្ហាញពីភាពច្នៃប្រឌិត និងពង្រឹងជំនាញឌីជីថល ពីអ្នកប្រើប្រាស់ ទៅជាអ្នកបង្កើតថ្មី។
កម្មវិធីប្រកួតប្រជែងកម្រិតថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម ផ្តោតសំខាន់ទៅលើការកាត់បន្ថយគម្លាតសមត្ថភាពឌីជីថល តាមរយៈការជំរុញភាពច្នៃប្រឌិត ភាពប៉ិនប្រសប់ ពង្រឹងជំនាញទន់ (ការគិតត្រិះរិះបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម) និងស្វ័យភាពក្នុងការអភិវឌ្ឍហ្គេម ដើម្បីចូលរួមដោះស្រាយបញ្ហានានាក្នុងសហគមន៍។
ព័ត៌មានពិស្ដារ៖


