ជើងហោះហើរជាង ២០០ ត្រូវពន្យារពេលនៅអាកាសយានដ្ឋាន Delhi ក្រោយមានបញ្ហាប្រព័ន្ធចរាចរណ៍ផ្លូវអាកាស

2025/11/08 12:43:37 am        65

អាជ្ញាធរអាកាសយានដ្ឋានរបស់ប្រទេសឥណ្ឌា និងប្រភពដែលដឹងអំពីបញ្ហានេះ នៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ជើងហោះហើរជាង ២០០ជើង ត្រូវបានពន្យារពេលនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Delhi ដែលជាកន្លែងដ៏មមាញឹកបំផុតមួយរបស់ពិភពលោក បន្ទាប់ពីប្រព័ន្ធផ្ញើសារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមានបញ្ហាបច្ចេកទេស។

ភាពខុសប្រក្រតីនេះដែលបានពន្យារពេលការចេញដំណើរ សម្រាប់ជើងហោះហើររាប់សិប ក្នុងរយៈពេលជាង ៣០នាទី អាចបង្កឲ្យមានហេតុការណ៍ដូចគ្នា និងការកកស្ទះ នៅអាកាសយានដ្ឋានផ្សេងទៀតក្នុងប្រទេស។

ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo បានធ្លាក់ចុះ ១,៥ភាគរយ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការហោះហើររបស់ខ្លួន ត្រូវបានប៉ះពាល់។ ក្រុមហ៊ុនអាកាសចរណ៍ SpiceJet និង Air India ក៏បានព្រមានអំពីការពន្យារពេលផងដែរ។

អាជ្ញាធរអាកាសយានដ្ឋានរបស់ឥណ្ឌា (AAI) បានឲ្យដឹងថា បញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធប្តូរសារដោយស្វ័យប្រវត្តិ ដែលត្រូវបានប្រើ ដើម្បីបង្កើតផែនការហោះហើរ បានបង្ខំឲ្យអ្នកត្រួតពិនិត្យត្រូវធ្វើវាដោយដៃ ដែលនាំឲ្យមានការពន្យារពេល។ ប្រភពបាននិយាយថា បញ្ហាប្រព័ន្ធនេះ បានចាប់ផ្តើមកើតឡើងនាល្ងាចថ្ងៃព្រហស្បតិ៍តាមពេលវេលាម៉ោងក្នុងស្រុក។

AAI បានលើកឡើងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា៖ «ក្រុមបច្ចេកទេសកំពុងធ្វើការ ដើម្បីស្តារប្រព័ន្ធឡើងវិញ នៅដំណាក់កាលដំបូង»។ តែទីភ្នាក់ងារនេះមិនបានឆ្លើយតបទៅនឹងសំណើបន្ថែម សម្រាប់ការអត្ថាធិប្បាយលើអ្វីដែលបណ្តាលឲ្យមានបញ្ហានោះទេ។ ទូរទស្សន៍ CNN NEWS 18 បានរាយការណ៍ថា អាជ្ញាធរកំពុងស៊ើបអង្កេតថា តើមេរោគលើប្រព័ន្ធកុំព្យូទ័រ អាចជាមូលហេតុដែរ ឬទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm