ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលសមុទ្រ លោក Nikolay Patrushev បានជួបជាមួយនាយសេនាធិការកងទ័ពជើងទឹកឥណ្ឌូនេស៊ី លោក Muhammad Ali នៅទីក្រុងហ្សាការតា។
គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Patrushev ត្រូវបានស្វាគមន៍ដោយកងកិត្តិយស និងក្រុមតន្រ្តីយោធាដែលបានប្រគុំភ្លេងជាតិសហព័ន្ធរុស្ស៊ី។

លោក Ali បាននិយាយថា៖«កងទ័ពជើងទឹកឥណ្ឌូនេស៊ីសហការយ៉ាងសកម្មជាមួយកងទ័ពជើងទឹករុស្ស៊ី។ យើងចងចាំជំនួយដែលសហភាពសូវៀត បានផ្តល់ឲ្យយើង ហើយយើងពេញចិត្តយ៉ាងខ្លាំងចំពោះការចូលរួមចំណែករបស់ខ្លួន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់យើង និងពង្រីកវិសាលភាពឲ្យកាន់តែធំ។ លោកក៏បានស្វាគមន៍ចំពោះការអនុវត្តសមយុទ្ធកងទ័ពជើងទឹករួមគ្នា រវាងរុស្ស៊ី និងឥណ្ឌូនេស៊ីផងដែរ។ លោកនាយសេនាធិការកងទ័ពជើងទឹកឥណ្ឌូនេស៊ី បានកត់សម្គាល់ថា៖ «យើងសង្ឃឹមថា សមយុទ្ធទាំងនេះ នឹងត្រូវបានធ្វើឡើងជាប្រចាំ និងមានការចូលរួមកាន់តែទូលំទូលាយ»។
លោក Patrushev បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករុស្ស៊ី ជាមួយឥណ្ឌូនេស៊ី៕
