លោក Zelenskyy នឹងទៅទស្សនកិច្ចអេស្ប៉ាញឆាប់ៗនេះ ក្រោយខកខានកាលពីខែមេសា

2025/11/07 08:00:15 pm        91


ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez នៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងធ្វើទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយមិនបង្ហាញពីកាលបរិច្ឆេទពិតប្រាកដ ឬការធ្វើដំណើរនោះឡើយ ដោយសារហេតុផលសុវត្ថិភាព។

គួរដឹងថា លោក Zelenskyy ធ្លាប់បានគ្រោងទៅកាន់អេស្ប៉ាញ កាលពីខែមេសា ប៉ុន្តែការធ្វើដំណើរត្រូវបានលុបចោលវិញ នៅពេលដែលសម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស បានសោយទិវង្គត។

កាលពីខែមុន លោក Sanchez បានប្រាប់លោក Zelenskyy ថា អេស្ប៉ាញនឹងគាំទ្រអ៊ុយក្រែន រហូតដល់ «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង» សម្រេចបាន នៅក្នុងសង្រ្គាមរបស់ប្រទេសនេះ ជាមួយរុស្ស៊ី ដែលឥឡូវនេះ ស្ថិតនៅក្នុងឆ្នាំទី៤ ហើយ។

យោងតាមសារព័ត៌មាន El Pais បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនោះ លោក Zelenskyy នឹងទៅទស្សនាសារមន្ទីរ Reina Sofia របស់ទីក្រុង Madrid ដែលជាទីកន្លែងតាំងផ្ទាំងគំនូរ «Guernica» ឆ្នាំ១៩៣៧ របស់វិចិត្រករ លោក (Pablo) Picasso ជារូបភាពដែលពណ៌នា អំពីភាពរន្ធត់នៃសង្រ្គាម។

សូមបញ្ជាក់បន្ថែមថា ប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងការពារជាតិទ្វេភាគីរយៈពេល ១០ឆ្នាំជាមួយអ៊ុយក្រែន កាលពីខែឧសភា ឆ្នាំ២០២៤ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Zelenskyy៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បញ្ជាក់ពីការទាក់ទងជាមួយប្រេសិតអាមេរិកលោក Witkoff តែបដិសេធថាពុំមានការចរចាកំពុងដំណើរការឡើយ
2026/04/01 10:43:29 am        1
អាមេរិក ត្រៀមរួចរាល់ដើម្បីទប់ស្កាត់រាល់ការវាយប្រហារ បន្ទាប់ពីអ៊ីរ៉ង់ គំរាមក្រុមហ៊ុនអាមេរិកនៅមជ្ឈិមបូព៌ា
2026/04/01 10:41:02 am        2
មេដឹកនាំអ៊ុយក្រែនថា រុស្ស៊ីទាមទារឱ្យកងកម្លាំងទីក្រុង គីវ ដកខ្លួនចេញពីតំបន់ Donbas ក្នុងរយៈពេល២ ខែ
2026/04/01 10:39:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងទេសចរណ៍ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាចំនួន២ អបអរខួបលើកទី៩ នៃ​ការ​ចុះ​បញ្ជី​ប្រសា​ទ​សំបូរ​ព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2026/04/01 11:02:31 am
​អ្នកជំនាញហិរញ្ញវត្ថុ៖ ប្រាក់រៀលមានស្ថិរភាពជាងរូបិយប័ណ្ណបរទេសក្នុងស្ថានភាពសកលកំពុងប្រួលប្រែ
2026/04/01 10:54:52 am
​ប្រមុខការទូតកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោម​មូល​បទ «ជំនាន់Z ជំនាន់សន្តិភាព? ការចូលរួមចំណែក​របស់​យុវជន ដើម្បី​ពិភព​លោក​ប្រកប​ដោយ​សន្តិភាព»
2026/04/01 10:43:57 am
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បញ្ជាក់ពីការទាក់ទងជាមួយប្រេសិតអាមេរិកលោក Witkoff តែបដិសេធថាពុំមានការចរចាកំពុងដំណើរការឡើយ
2026/04/01 10:43:29 am
​អាមេរិក ត្រៀមរួចរាល់ដើម្បីទប់ស្កាត់រាល់ការវាយប្រហារ បន្ទាប់ពីអ៊ីរ៉ង់ គំរាមក្រុមហ៊ុនអាមេរិកនៅមជ្ឈិមបូព៌ា
2026/04/01 10:41:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/31 10:40:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am