នៅទីក្រុង យ៉ាំងហ្គូន ប្រទេស មីយ៉ាន់ម៉ា នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច CLMV តំណាងកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១៧ (17th CLMV EMM)។
កិច្ចប្រជុំនេះ មានគោលបំណងតាមដាន និងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥-២០២៦ ក្របខណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លក្ខខណ្ឌយោង នៃកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងបញ្ហាផ្សេងៗទៀត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងលើការកាត់បន្ថយនូវគម្លាត នៃការអភិវឌ្ឍក្នុងចំណោមបណ្ដារដ្ឋសមាជិកអាស៊ាន។






