ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា ចំនួន៣០ប្រទេស ដើម្បីធ្វើបទបង្ហាញអំពីការវិត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។








