ជើងហោះហើរជាង១.២០០វ៉ុល ត្រូវបានលុបចោលនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បន្ទាប់ពីរដ្ឋបាលរបស់លោកTrump បានបញ្ជាឱ្យកាត់បន្ថយដើម្បីបន្ធូរបន្ថយភាពតានតឹងលើអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែលកំពុងធ្វើការគ្មានប្រាក់ឈ្នួល ក្នុងពេលមានការបិទរដ្ឋាភិបាលសហព័ន្ធ។
អាកាសយានដ្ឋានចំនួន៤០កន្លែង ត្រូវបានគ្រោងទុកសម្រាប់ការកាត់បន្ថយ រួមទាំងមជ្ឈមណ្ឌលសំខាន់ៗនៅទីក្រុង Atlanta, Newark, Denver, Chicago, Houston និងទីក្រុងLos Angeles ។
ដោយគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យស្ថិតក្នុងការប្រឈមមុខដាក់គ្នាដ៏តានតឹង ជាពិសេសលើការឧបត្ថម្ភធនផ្នែកធានារ៉ាប់រងសុខភាព ទីភ្នាក់ងារសហព័ន្ធបាននឹងកំពុងផ្អាកចាប់តាំងពីការផ្តល់មូលនិធិ បានផុតកំណត់កាលពីថ្ងៃទី១ ខែតុលា។
បុគ្គលិករដ្ឋាភិបាលជាច្រើននាក់ រួមទាំងបុគ្គលិកអាកាសយានដ្ឋានសំខាន់ៗ កំពុងធ្វើការដោយគ្មានប្រាក់ឈ្នួល ឬត្រូវសម្រាកនៅផ្ទះ ដោយរង់ចាំឱ្យវិបត្តិដែលមានរយៈពេលជិតប្រាំមួយសប្តាហ៍នេះបញ្ចប់ទៅវិញ។ ការកាត់បន្ថយជើងហោះហើរកំពុងចូលជាធរមានជាបណ្តើរៗ ដោយចាប់ផ្តើមពី៤ភាគរយ និងកើនឡើងដល់១០ភាគរយនៅសប្តាហ៍ក្រោយ ប្រសិនបើសភានៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀងផ្តល់មូលនិធិ។