អតីតប្រធានសភាអាមេរិក សរសើរសម្តេចតេជោហ៊ុន សែន ជាអ្នកស្នេហាជាតិប្តូរផ្តាច់ជាមួយកិច្ចសន្ទនា នាំកម្ពុជាចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់

2022/02/13 01:47:46 am        1.2 K

កូរ៉េ៖ អតីតប្រធានសភាសហរដ្ឋអាមេរិក លើកសរសើរមេដឹកនាំកម្ពុជា សម្តេចតេជោហ៊ុន សែន ដែលជាអ្នកស្នេហាជាតិមួយរូបបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយបាននាំប្រទេសកម្ពុជាចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់។

លោកបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះសម្តេចតេជោបានឆ្លងកាត់ជាបុរសវ័យក្មេង និងនៅតែបន្តព្យាយាមដើម្បីសន្តិភាពប្រទេស ទោះនៅពេលសម្តេចហាក់ដូចជាអស់សង្ឃឹមក៏ដោយ។

ឯកឧត្តម Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី ៥០ របស់សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៥ ដល់ ១៩៩៩ ថ្លែងក្នុងឱកាសពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ កាលពីព្រឹកម៉ិញបានលើកឡើងថា «ពេលវេលាដែលយើងកំពុងស្ថិតនៅនេះ គឺមានការប្រឈមណាស់ ប៉ុន្តែ ជួនកាលវាគួរឱ្យកត់សម្គាល់។ យើងបានស្តាប់ឮឧទារហរណ៍ពីកិច្ចខិតខំប្រឹងប្រែងទាំងស្រុងស្តីពីការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក បានកាត់បន្ថយអត្រាស្លាប់របស់ក្មេងយ៉ាងច្រើន។ អ្នកបានឮអំពីមនុស្សមានទេពកោសល្យ ដែលបានចំណាយពេល និងបានបង្កើតឱកាសសម្រាប់ពានរង្វាន់ពេញមួយជីវិតនេះ ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ ១៩។ »

លោកបន្តថា « អ្នកបានឮពីអ្នកស្នេហាជាតិមួយរូបគឺសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាននាំប្រទេសគាត់ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់។ មានជំងឺផ្សេងទៀត និងចំនួនក្មេងដែលបានស្លាប់ ពីជំងឺគ្រុនចាញ់ជាដើម។

នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់លោក ដែលគួរតែមានឱកាសដ៏អស្ចារ្យនោះ យើងបាត់បង់មនុស្សប្រហែល ៤៦.០០០នាក់ ក្នុងមួយឆ្នាំ ដោយសារគ្រឿងញឿន និង ៤៦.០០០នាក់ ផ្សេងទៀតធ្វើអត្តឃាត។

វាសំខាន់ណាស់ ដែលត្រូវត្រឡប់ទៅរកសារដ៏មានសារៈសំខាន់ដែលថា យើងជាគ្រួសាររបស់ក្មេង និងព្រះ។ »

លោកបញ្ជាកថា « វាសំខាន់ណាស់ដែលយើងត្រូវទាក់ទង និងលើកទឹកចិត្តមនុស្សវ័យក្មេង។ ប្រសិនបើយើងអាចជ្រើសរើសមនុស្សវ័យក្មេងបានគ្រប់គ្រាន់ឱ្យដឹងពីភាពខុសគ្នាអីខ្លះ ដែលពួកគេអាចធ្វើបាន មិនថានៅក្នុងតន្ត្រី ឬ វេជ្ជសាស្ត្រ ឬ ទៅក្នុងអវកាស ឬច្នៃប្រឌិតរបស់ថ្មីៗ មិនថាអ្វីក៏ដោយ គឺថា ពួកគេគួរតែស្វែងរកជីវិតដែលផ្តល់នូវក្តីរីករាយ ប្រណាំងប្រជែងពួកគេ និងផ្តល់ឱ្យពួកគេនូវអនាគតកាន់តែប្រសើរ។ សម្ព័ន្ធមិត្តវ៉ាក់សាំងគឺអស្ចារ្យ វាអស្ចារ្យដោយសារវានាំឱ្យអ្នកដែលមានធនធាន ជួយអ្នកដែលគ្មាន។ »

លោកបន្ថែមថា « ប្រសិនបើអ្នកមើលបទបង្ហាញ និងសន្ទរកថានៅថ្ងៃនេះ យើងទាំងអស់គ្នាអាចរៀនមេរៀន ដើម្បីបង្កើតអនាគតមួយកាន់តែប្រសើរ ដើម្បីទទួលស្គាល់ថា យើងគឺជាគ្រួសារមនុស្សតែមួយ នៅក្រោមព្រះ។

សន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះលោកដឹងពីអ្វីដែលសម្តេចតេជោត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅពេលគាត់ហាក់ដូចជាអស់សង្ឃឹម។

ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាគ្រឹះនៃអនាគតនៃសន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនោះ។ លោកក៏បានរំលឹកអំពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត ៣៦៥ ថ្ងៃ ក្នុងមួយឆ្នាំ របស់បណ្ឌិត Hak Ja Han Moon ដែលជំរុញឱ្យយើងដើរទៅមុខ និងបង្កើតឱកាសដើម្បីនាំជាតិសាសន៍មនុស្សរួមគ្នាផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm