រដ្ឋមន្រ្តីក្រសួងកសិកម្មចុះចែកពូជស្រូវដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ជិត ៣០០គ្រួសារនៅខេត្តតាកែវ

2025/11/08 06:54:54 pm        163

តាកែវ ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះចែកពូជស្រូវជូនបងប្អូនប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ចំនួន ២៩៩ គ្រួសារនៅក្នុងស្រុក ៥ របស់ខេត្តតាកែវដែលពិធីនេះរៀបចំធ្វើឡើងនៅក្នុងឃុំសំបួរស្រុកទ្រាំងខេត្តតាកែវនិងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លៃងឲ្យដឹងថាសម្រាប់ខេត្តតាកែវកាលបង្កបង្កើនផលស្រូវរដូវវស្សានិងរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវមានការកើនឡើងទៅតាមផែនការដែលបានគ្រោងទុក្ខ ហើយនៅរដូវវស្សាកន្លងទៅនេះស្រូវរបស់បងប្អូនប្រជាកសិករមួយចំនួនត្រូវបានរងគ្រោះដោយសារទឹកជំនួនភ្លៀងក៏ប៉ុន្តែអាជ្ញាធខេត្តជាពិសេសរាជរដ្ឋាភិបាលនិងក្រសួងកសិកម្មបានយកចិត្តទុកដាក់ចុះជួយបងប្អូនបានទាន់ពេលវេលា។

នៅក្នុងពិធីនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៍បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងកសិកម្មក្នុងការជួយកសិករដែលរងគ្រោះឲ្យទឹកជំនន់និងបានស្វះស្វែងរកទីផ្សារកសិផលជូនបងប្អូនប្រជាកសិករផងដែរ។ ហើយបើទោះបីជាតម្លៃស្រូវមានការធ្លាក់ចុះក៏ដោយ ក៏រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជួយកសិករក្នុងការបញ្ចុះថ្លៃដើមក្នុងការផលិតឱ្យមានតម្លៃទាបដូចជាជីកសិកម្មនិងថ្នាំបាញ់សម្លាប់សត្វអត់ជាដើម ដោយធ្វើយ៉ាងណានាំឲ្យការលក់ស្រូវរបស់កសិករនៅតែមានការចំណេញ។

 ឯកឧត្តមរដ្ឋមន្រ្តីក៍បានលើកឡើងពី កម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃ កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករផងដែរ។ 

សូមបញ្ជាក់ជូនថា ពូជស្រូវចំនួនប្រមាណ ៣០ តោនត្រូវបានលោករដ្ឋមន្ត្រីក្រសួងកសិកម្មចុះចែកដល់បងប្អូនប្រជាកសិករទៅរោងការប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងស្រុកចំនួន ៥របស់ខេត្តតាកែវចំនួន ២៩៩គ្រួសារ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm