ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Destatis) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនជនអន្តោប្រវេសន៍ស៊ីរីទៅកាន់ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ ៤៦.៥ភាគរយ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទីភ្នាក់ងារនេះ ជនជាតិស៊ីរីប្រហែល ៤០.០០០ នាក់ បានទៅដល់ប្រទេសអាល្លឺម៉ង់ នៅចន្លោះ ខែមករា និងខែកញ្ញា ឆ្នាំ ២០២៥ ដែលធ្លាក់ចុះពី ៧៤.៦០០ នាក់ ក្នុងអំឡុងពេលដូចគ្នា ក្នុងឆ្នាំ ២០២៤។
ទន្ទឹមនឹងនេះ ចំនួនជនជាតិស៊ីរីដែលចាកចេញពីអាល្លឺម៉ង់ បានកើនឡើង ៣៥,៣ ភាគរយ ដោយមានកំណត់ត្រាអ្នកចាកចេញចំនួន ២១.៨០០ នាក់ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ។
នៅចុងឆ្នាំ ២០២៤ ជនជាតិស៊ីរីដែលស្វែងរកការការពារ បានក្លាយជាក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនធំជាងគេទី២ នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីជនជាតិអ៊ុយក្រែន៕