មេបញ្ជាការកងទ័ពថ្មីរបស់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃសុក្រ បានសន្យាថា នឹងបង្កើនប្រតិបត្តិការប្រឆាំងនឹង «ក្រុមភេរវករ» នៅភាគខាងជើងនៃប្រទេសនេះ រយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមពីការចូលរួមរបស់យោធាអាមេរិក ប្រសិនបើនីហ្សេរីយ៉ាមិនបញ្ឈប់ការវាយប្រហារលើគ្រិស្តបរិស័ទ នៅក្នុងប្រទេសនោះទេ។
លោកបាននិយាយថា៖«នាយសេនាធិការកងទ័ព លោកឧត្តមសេនីយ៍ទោ វ៉ៃឌី សៃប៊ូ (Waidi Shaibu)ថ្លែងទៅកាន់កងទ័ពនៅទីក្រុង Maiduguri រដ្ឋធានីនៃរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា បានសង្កត់ធ្ងន់ថា ការជំរុញថ្មី ត្រូវតែទទួលបានជោគជ័យ។ ការបរាជ័យ «មិនមែនជាជម្រើស"»ទេ ខណៈដែលយោធា បានចូលដល់ដំណាក់កាលដ៏សំខាន់នៃជម្លោះរយៈពេលមួយទសវត្សរ៍នេះ។
លោក សៃប៊ូ បានថ្លែងប្រាប់កងទ័ពដែលប្រមូលផ្តុំគ្នាថា៖«អ្នកបានហ្វឹកហាត់ ដើម្បីកម្ចាត់ភេរវករ... លើកនេះ អ្នកនឹងធ្វើវាខុសគ្នាពីមុន»។ «ឧបករណ៍ប្រយុទ្ធទាំងអស់ ត្រូវបានផ្តល់ជូន។ គោលការណ៍ថ្មី ត្រូវបានណែនាំ ទាំងអស់នេះ ដើម្បីធានាថា អ្នកទទួលបានជោគជ័យ»។
កាលពីថ្ងៃទី ០១ ខែវិច្ឆិកា លោក ត្រាំ បានគំរាមបញ្ចប់ជំនួយ និងជំនួយទាំងអស់ដល់ប្រទេសនីហ្សេរីយ៉ា និង «កម្ទាត់ក្រុមភេរវករឥស្លាម» នៅក្នុងប្រទេសនេះ៕